|
ប្រជាជនក្រិកនាំគ្នាទៅកាន់ធនាបញ្ចេញសាច់ប្រាក់(រូបថត៖ Internet) |
VOV-ប្រជាជនក្រិកកំពុងនាំគ្នាបញ្ចេញសាច់ប្រាក់ពីបណ្តាធនាគារព្រមទាំង ផ្អឹបទុកស្បៀងអាហារ។មូលហេតុគឺប្រជាជនប្រទេសនេះព្រួយបារម្មណ៏ថា៖ លទ្ធផលនៃការបោះឆ្នោតនាថ្ងៃទី១៧មិថុនាខាងមុខ អាចរុញច្រានក្រិកឲ្យដើរ ចេញពីតំបន់អឺរ៉ូ(Eurozone)។និយោជិកបណ្តាធនាគារក្រិកឲ្យដឹងថា៖មានទឹក
ប្រាក់ប្រមាណពី ៥០០លានដល់៨០០លានអឹរ៉ូបានដកចេញពីបណ្តាធនាគារ
ក្នុង១ថ្ងៃ។ទន្ទឹមនោះប្រជាជនក្រិកក៏នាំគ្នាទៅទិញយកមីអ៊ីតាលីនឹងម្ហូបដាក់ កំប៉ុងនៅពេលដែលមានពាក្យចរចាមអារាមថា៖ក្រិកអាចដើរចេញពីតំបន់អឺរ៉ូ នឹងវិលត្រឡប់មកចាយប្រាក់របស់ខ្លួនបើសិនជាបេក្ខជនAlexis Tsipras មេដឹក
នាំគណះបក្សប្រជាធិបតេយ្យឆ្វេងនិយម Syrizaឈ្នះក្នុងការបោះឆ្នោត លើក
នេះ។លទ្ធផលនៃការបោះប្រជាមតិថ្មីៗនេះសរឲ្យឃើញថា៖គណះបក្សប្រជា
ធិបតេយ្យថ្មីគាំទ្រកញ្ចប់ជំនួយរបស់សហភាពអឺរ៉ុប(EU) នឹង (IMF)កំពុងត្រូវ
ភាគីប្រឆាំងSyriza ក្បាមជាប់៕