ប្រជាជនក្រីក្រប្រមាណ១,២លានគ្រួសារទទួលបានប្រាក់កម្ចីតាមគោលនយោបាយ

(VOVWORLD) - ក្នុងនោះ ដើមទុនឥណទានបានរួមចំណែកគាំទ្រផលិតកម្ម អាជីវកម្ម ដោយទាន់ពេលវេលា បង្កើតការងារធ្វើសម្រាប់ពលករជិត២១៦ពាន់នាក់។ 
ប្រជាជនក្រីក្រប្រមាណ១,២លានគ្រួសារទទួលបានប្រាក់កម្ចីតាមគោលនយោបាយ - ảnh 1ប្រជាជនចុះឈ្មោះទទួលបានប្រាក់កម្ចី។ (រូបថត៖ TTXVN) 

យោងតាមការធ្វើស្ថិតិរបស់ធនាគារគោលនយោបាយសង្គមវៀតណាមបានឲ្យដឹងថា ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២០ មានប្រជាជនក្រីក្រ ជិតបន្ទាត់ក្រីក្រ និងទើបតែរួចផុតពីភាពក្រីក្រប្រមាន១,២លានគ្រួសារនិងប្រជាជនក្នុងក្របខ័ណ្ឌគោលនយោបាយផ្សេងៗទៀត ទទួលបានប្រាក់កម្ចី ក្នុងតម្លៃសរុបជិត៤២,៦ពាន់ពាន់លានដុង។

ក្នុងនោះ ដើមទុនឥណទានបានរួមចំណែកគាំទ្រផលិតកម្ម អាជីវកម្ម ដោយទាន់ពេលវេលា បង្កើតការងារធ្វើសម្រាប់ពលករជិត២១៦ពាន់នាក់។ ទន្ទឹមនេះ ជួយឧបត្ថម្ភដល់ការសិក្សារបស់សិស្សានុសិស្សនិងនិស្សិតយ៉ាងច្រើនសន្ធឹកសន្ធាប់ដែលមានស្ថានភាពរស់នៅលំបាក កសាងផ្ទះសម្បែងសម្រាប់មុខសញ្ញានានាក្នុងក្របខ័ណ្ឌគោលនយោបាយ ក៏ដូចជាកសាងសំណង់ផ្គត់ផ្គង់ទឹកស្អាតនៅជនបទផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ