ប្រជាជនគាំទ្រចំពោះការបន្តរក្សាគម្លាតសង្គម

(VOVWORLD) - ការសម្រេចចិត្តរបស់លោកនាយករដ្ឋមន្រ្តី នឹងបន្តអនុវត្តការរក្សាគម្លាតសង្គម រហូតដល់ថ្ងៃទី ២២ ឬថ្ងៃ ទី ៣០ ខែមេសាដោយអាស្រ័យលើស្ថានភាពជាក់លាក់នៃជំងឺរាតត្បាត ទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាជន។ 
ប្រជាជនគាំទ្រចំពោះការបន្តរក្សាគម្លាតសង្គម  - ảnh 1

ក្នុងរយៈពេល ១៥ ថ្ងៃនៃការប្រតិបត្តិការរក្សាគម្លាតសង្គម ខេត្ត Quang Ninh បានអនុវត្តន៍ការត្រួតពិនិត្យចំនួនមនុស្សជិត ៣៦០.០០០ នាក់និងយានយន្ត ២៥០.០០០ គ្រឿងដែលធ្វើដំណើរចេញចូលពីខេត្ត 

នៅក្នុងកិច្ចប្រជុំនៃគណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋាភិបាលស្តី ពីការបង្ការនិងប្រយុទ្ធប្រឆាំងនឹង COVID-19 កាលពីរសៀលថ្ងៃទី ១៥ ខែមេសា នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានឯកភាពចំពោះការបែងចែកថ្នាក់មូលដ្ឋានទៅជា ៣ ក្រុម គឺក្រុមដែលមានហានិភ័យខ្ពស់ ក្រុមដែលមានហានិភ័យនិងក្រុមមានហានិភ័យទាប ដើម្បីបន្តដាក់ចេញវិធានសមស្របសម្រាប់បង្ការនិងប្រយុទ្ធប្រឆាំងនឹង COVID-19។  ក្នុងចំណោមនោះ មានតំបន់ចំនួន ១២ ដែលមានហានិភ័យខ្ពស់ រួមមានទាំង ទីក្រុងហាណូយ ទីក្រុងហូជីមិញ និងខេត្ត Quang Ninh នឹងបន្តអនុវត្តការរក្សាគម្លាតសង្គម រហូតដល់ថ្ងៃទី ២២ ឬថ្ងៃ ទី ៣០ ខែមេសាដោយអាស្រ័យលើស្ថានភាពជាក់លាក់នៃជំងឺរាតត្បាត។ ការសម្រេចចិត្តរបស់លោកនាយករដ្ឋមន្រ្តី ទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាជន។

លោកស្រី Nguyen Huyen Trang ប្រជាជនរស់នៅទីក្រុង Ha Long (ខេត្ត Quang Ninh) បានឲ្យដឹងថា ដើម្បីឲ្យកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរនិងប្រជាជន ពិតជានាំមកនូវប្រសិទ្ធភាព ការបន្តរក្សាគម្លាតសង្គមគឺចាំបាច់ណាស់៖ “ខ្ញុំគិតថាការបន្តរក្សាគម្លាតសង្គមគឺចាំបាច់ ដើម្បីការពារសុខភាពខ្លួនឯងនិងសុខភាពសង្គមជាតិយើងទាំងមូល។ ថ្វីត្បិតតែវិធានការនេះ បានជះឥទ្ធិពលជាច្រើន ដល់ជីវភាពរស់នៅរបស់គ្រួសារនីមួយៗ និងសេដ្ឋកិច្ចជាតិទាំងមូលក៏ដោយ ប៉ុន្តែ ការបង្ការគឺប្រសើរជាងការព្យាបាល ហេតុដូច្នេះ យើងទាំងអស់គ្នាត្រូវរួមគ្នាប្រតិបត្តិតាមជាដាច់ខាត”

នារសៀលថ្ងៃទី ១៥ ខែមេសាដដែលនោះ គណៈកម្មាធិការប្រជាជនខេត្ត Quang Ninh បានផ្ញើសារទូរលេខបន្ទាន់ ដល់គ្រប់សាខានិងមូលដ្ឋានដើម្បីហាមប្រាមការបរានុម័តនិងធូររលុងវិធានការជាបន្ទាន់ក្នុងបង្ការនិងប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតឲ្យសោះ ព្រមទាំងបន្តអនុវត្តការរក្សាគម្លាងសង្គម លើទូទាំងខេត្តរហូតដល់ចុងថ្ងៃទី ២២ ខែមេសាឆ្នាំ ២០២០ តែម្តង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ