ប្រជាជនគុយបាកាន់ទុក្ខចំពោះអតីតអគ្គមគ្គុទេសបដិវត្តន៍លោក Fidel Castro

(VOVworld) - នាព្រឹកថ្ងៃទី២៨ វិច្ឆិកា តាមម៉ោងតំបន់ នៅទូទាំងប្រទេសគុយបា
 ពិធីរំលឹកវិញ្ញណក្ខន្ធអតីតអគ្គមគ្គុទេសលោក Fidel Castro បានចាប់ផ្ដើមជាផ្លូវការ។
សកម្មភាពនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ វិច្ឆិកាដល់ថ្ងៃទី៤ ធ្នូ មុននឹងធាតុរបស់លោក
រូបនេះត្រូវបានបញ្ជូនទៅកាន់ទីក្រុង Santiago de Cuba។នាម៉ោង៩ ព្រឹកថ្ងៃទី២៩ វិច្ឆិកា
 ពីប្រាសាទ Moro នៅរដ្ឋធានី La Habana និងនៅខេត្ត Santiago de Cuba កាំភ្លើងធំត្រូវ
បានបាញ់បង្ហោះចំនួន២១គ្រាប់ដើម្បីចាប់ផ្ដើម ជាផ្លូវការពិធីរំលឹកវិញ្ញណក្ខន្ធអតីត
អ្នកដឹកនាំបដិវត្តន៍លោក Fidel Castro។មុននោះ នាព្រឹកព្រលឹម ប្រជាជនរាប់ពាន់
នាក់នៅរដ្ឋធានី La Habana បានរៀបជា ជួរនៅវិមានរំលឹកវិញ្ញាណក្ខ័ន្ទ Jose Marti
នៅទីលានបដិវត្តន៍រដ្ឋធានី La Habana ដើម្បីចូលរួមពិធីនេះ។អញ្ជើញចូលរួមពិធី
នេះនៅមានប្រធានាធិបតីអេក្វាឌ័រ លោក Rafael Correa និងព្រះមហាក្សត្រ
អេស្ប៉ាញលោក Juan Carlos៕

ប្រតិកម្មទៅវិញ

ផ្សេងៗ