ប្រជាជនជាង ២,៦៧ លាននាក់នៅទូទាំងពិភពលោកត្រូវស្លាប់ដោយសារកូវីដ ១៩
(VOVWORLD) - ថ្វីត្បិតដូច្នេះក៏ដោយ កម្មវិធីចាក់វ៉ាក់សាំងបច្ចុប្បន្ននៅក្នុងប្រទេសមួយចំនួនកំពុងប្រឈមនឹងការលំបាកដោយសារកង្វះការផ្គត់ផ្គង់វ៉ាក់សាំង។
យោងតាមស្ថិតិរបស់គេហទំព័រ worldometers.info គិតត្រឹមម៉ោង ១ ព្រឹកថ្ងៃទី ១៦ ខែមីនា (ម៉ោង UTC) ពិភពលោកបានកត់ត្រាចំនួន ១២០.៧៥ លានករណីដែលឆ្លងកូវីដ ១៩ ក្នុងនោះចំនួន ២,៦៧ លាននាក់ត្រូវស្លាប់។ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ពិភពលោកបានកត់ត្រាករណីឆ្លងថ្មីកូវីដ ១៩ជិត ៣២៧.៥៥៥ ករណី ដែលភាគច្រើនកើតឡើងនៅសហរដ្ឋអាមេរិក (៤៣.៩២៥ ករណី), ប្រេស៊ីល (៤២.១០៧ ករណី), ឥណ្ឌា (២៤.៣៦៦ ករណី), អ៊ីតាលី (១៥.៥០៣ ករណី)។ បើប្រៀបធៀបនឹងសប្តាហ៍មុន ចំនួនអ្នកឆ្លងថ្មីដែលត្រូវបានធ្វើស្ថិតិជារៀងរាល់ថ្ងៃនៅទូទាំងពិភពលោក បានកើនឡើងប្រហែល ៤៣.០០០ ករណី ទោះបីជាប្រទេសជាច្រើនកំពុងបង្កើនការចាក់វ៉ាក់សាំងការពារកូវីដ ១៩ក៏ដោយ។ ថ្វីត្បិតដូច្នេះក៏ដោយ កម្មវិធីចាក់វ៉ាក់សាំងបច្ចុប្បន្ននៅក្នុងប្រទេសមួយចំនួនកំពុងប្រឈមនឹងការលំបាកដោយសារកង្វះការផ្គត់ផ្គង់វ៉ាក់សាំង៕