ប្រជាជនទីក្រុង Da Nang ចំនួន១៥០០នាក់ចូលរួមកម្មវិធីដំណក់ឈាមក្រហមលើកទី៧
(VOVWORLD) - នៅកម្មវិធីនេះ ប្រជាជនទីក្រុងចំនួន១៥០០នាក់បានចូលរួមបរិច្ចាកឈាម ១០០០ឯកតា ដើម្បីផ្គត់ផ្គង់ជូនមន្ទីរពេទ្យនានានៅទីក្រុង។
ទីក្រុង Da Nang ជាទីមកដល់មួយនៃ “ដំណើរដំណក់ឈាមក្រហមឆ្នាំ២០១៩” ដែល បានរួមចំណែកយ៉ាងសកម្មទៅក្នុងគោលដៅនៃគណៈចាត់តាំងកម្មវិធីដំណក់ឈាមក្រហមជាតិនោះគឺទទួលបានឈាមចំនួន៦ហ្មឺនឯកតា (រូបថត៖ hanhtrinhdo.vn) |
នាព្រឹកថ្ងៃទី១៦ ខែមិថុនា គណៈចលនាបរិច្ចាកឈាមស្ម័គ្រចិត្ត ទីក្រុង Da Nang ភាគកណ្ដាល វៀតណាម បានរៀបចំកម្មវិធីដំណក់ឈាមក្រហមលើក ទី៧ សំដៅលើកតម្កើងការងារឃោសនា ចលនាការបរិច្ចាកឈាមស្ម័គ្រចិត្ត។
នៅកម្មវិធីនេះ ប្រជាជនទីក្រុងចំនួន១៥០០នាក់បានចូលរួមបរិច្ចាកឈាម ១០០០ឯកតា ដើម្បីផ្គត់ផ្គង់ជូនមន្ទីរពេទ្យនានានៅទីក្រុង។ លោក Nguyen Ut នាយករងមន្ទីរសុខាភិបាលទីក្រុង Da Nang បានអោយដឹងថា៖
“ទីក្រុង Da Nang ជាតំបន់នាំមុខគេទូទាំងប្រទេសក្នុងការងារបរិច្ឆាកឈាម ស្ម័គ្រចិត្ត។ ក្នុងរយៈពេលច្រើនឆ្នាំកន្លងទៅ ទីក្រុងបានកៀរគរប្រភពធនធានជា ច្រើនដើម្បីចូលរួមបរិច្ចាកឈាម ហើយទទួលបានលទ្ធផលដ៏ល្អប្រសើរដោយ បានសង្គ្រោះអ្នកជំងឺរាប់ហ្មឺននាក់។ ទីក្រុង Da Nang មិនត្រឹមតែផ្គត់ផ្គង់ឈាម សម្រាប់មូលដ្ឋានសុខាភិបាលនៅក្នុងទីក្រុងប៉ុណ្ណោះទេ ថែមទាំងសម្រាប់ខេត្ត ក្រុងផ្សេងៗទៀតនៅតាមតំបន់ភាគកណ្ដាលនិងតំបន់ Tay Nguyen ទៀតផង”។
ទីក្រុង Da Nang ជាទីមកដល់មួយនៃ “ដំណើរដំណក់ឈាមក្រហមឆ្នាំ២០១៩” ដែល បានរួមចំណែកយ៉ាងសកម្មទៅក្នុងគោលដៅនៃគណៈចាត់តាំងកម្មវិធីដំណក់ឈាមក្រហមជាតិនោះគឺទទួលបានឈាមចំនួន៦ហ្មឺនឯកតា៕