ប្រជាជនទូទាំងប្រទេសបានរៀបចំសកម្មភាពជាច្រើនអំណរនិទាឃៈរដូវឆ្នាំមមែសប្តស័ក

ប្រជាជនទូទាំងប្រទេសបានរៀបចំសកម្មភាពជាច្រើនអំណរនិទាឃៈរដូវឆ្នាំមមែសប្តស័ក - ảnh 1
ប្រជាជនទូទាំងប្រទេសបានរៀបចំសកម្មភាពជាច្រើនអំណរនិទាឃៈរដូវឆ្នាំមមែសប្តស័ក (VOV)


        Vovworld-នាថ្ងៃទី៣០ខែ១២តាមច័ន្ទគតិ អាកាសធាតុដំបន់ព្រៃភ្នំ Yen Bai ងាយ
ស្រួលសំរាប់ប្រជាជនទៅទិញលក់ទំនិញបុណ្យតេត។ តាំងពីពេលព្រលឹម ប្រជាជន
បណ្ដាជនជាតិដំបន់ព្រៃភ្នំបានប្រញាប់ប្រញាល់ទៅទិញទំនិញដើម្បីត្រៀមឲ្យស្ពក
បាយអំណរបុណ្យចូលឆ្នាំថ្មី។ ​លោកស្រី Lo Thi Em អាយុ​៧០​ឆ្នាំ​ជនជាតិ Thai បានឲ្យ
ដឹងថា៖

        “ទៅផ្សារនាចុងឆ្នាំត្រូវទិញទំនិញដ៏គ្រប់គ្រាន់ មិនបានខ្វះអ្វីឡើយ ធូបផ្កា​នុំ​ស្ករ​
ផ្លែឈើជាដើម ដើម្បីសែនព្រេនជីដូនជីតាជួយថែរក្សាឲ្យកូនចៅរកស៊ីបាន​ល្អ​មាន
សុខភាពល្អបរិបូរ។”

        ក្នុងបណ្ដាគ្រួសារជនរួមជាតិ Mong នៅ Mu Cang Chai ឬ Tram Tau ក៏​បាន​ទិញ
រាល់គ្រឿងសំណែលដើម្បីសែនជីដូនជីតាផងដែរ។ លោក Lo Van Xuan នៅភូមិ
Chao ឃុំ Nghia Loi ទីរួមខេត្ត Nghia Lo បានឲ្យដឹងថា៖

        “ក្នុងនាទីឆ្លងចូលឆ្នាំថ្មីបន្ទាប់ពីសែនជីដូនជីតា បងប្អូនកូនចៅបានប្រជុំគ្នា កូន
ចៅប្រសិទ្ធពរលោកតាលោកយាយមានសុខភាពល្អបរិបូរ​លោកតាលោក​យាយ
​ឪពុកម្ដាយប្រសិទ្ធពរកូនចៅរៀនពូកែឧស្សាព្យាយាម។”

        ខណៈពេលនោះ រាត្រីឆ្លងចូលឆ្នាំថ្មីនិទាឃៈរដូវឆ្នាំមមែសប្តស័ក២០១៥​របស់
​ខេត្ត Nghe An បានចាប់ផ្ដើមពីម៉ោង២០និង៣០នាទីយប់ថ្ងៃទៅ១៨កុម្ភៈ​(ពោលគឺថ្ងៃទី៣០ខែទី១២តាមច័ន្ទគតិ)នៅទីធ្លាលោកប្រធានហូជីមិញនៅទីក្រុង Vinh ដោយ
មានសកម្មភាពជាច្រើនដូចជាពិធីអុធធូបនៅស្ដូបលោកប្រធាន​ហូជីមិញ កម្មវិធី
សិល្បៈវិសេសវិសាលអំណរនិទាឃៈរដូវថ្មី២០១៥ជាដើម។ លោក Pham Tien Dung
នាយករងមន្ទីវប្បធម៍កីឡានិងទេសចរណ៍ខេត្ត Nghe An បានឲ្យដឹងថា៖

        “រាត្រីបុណ្យឆ្លងចូលឆ្នាំថ្មីឆ្នាំនេះ ក្រៅពីអំណរបក្សអំណរនិទាឃៈរដូវ មន្ទី​បាន
​ឃោសនាស៊ីជម្រៅអំពីព្រឹត្តិការណ៍ចម្រៀងប្រជាប្រិយ Vi Dam Nghe Tinh របស់​ខេត្ត
​ទាំងពីរ Nghe An និង Ha Tinh ដែលទើបនឹងបាន UNESCO ទទួលស្គាល់​ជា​បេតិក
ភ័ណ្ឌវប្បធម៍របស់មនុស្សលោក។ ក្នុងរាត្រីបានរៀបចំ​សកម្មភាពជាច្រើនដូច​ជាពិធី
សែនស្ពកផ្លែឈើ៥ប្រភេទ រាំម៉ងសាយប្រឡង​ច្រៀង​ជាដើម៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ