ប្រជាជននៅតំបន់រងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងទទួលអំណរឆ្នាំថ្មីយ៉ាងសប្បាយរីរាយ
(VOVWORLD) - រហូតមកដល់ពេលនេះ ស្រុក Quang Ninh ខេត្ត Quang Binh បានរៀបចំមណ្ឌលតាំងទីលំនៅថ្មី ដើម្បីបញ្ជូនអ្នកភូមិ Sat ទាំងអស់ចេញពីតំបន់គ្រោះថ្នាក់។
ប្រជាជននៅភូមិ Sat ឃុំ Truong Son ស្រុក Quang Ninh ខេត្ត Quang Binh ត្រូវចាកចេញពីភូមិ ហើយទៅស្នាក់នៅតាមទីទួលបណ្តោះអាសន្ន |
ស្ថានភាពជំនន់ទឹកភ្លៀងកាល ពី ឆ្នាំ ២០២០ បានបណ្តាលឱ្យបាក់ដីភ្នំ ហើយគម្រាមកំហែងដល់អាយុជីវិតនិងទ្រព្យសម្បត្តិ ព្រមទាំងបណ្តាលឱ្យប្រជាជននៅភូមិ Sat ឃុំ Truong Son ស្រុក Quang Ninh ខេត្ត Quang Binh ត្រូវចាកចេញពីភូមិ ហើយទៅស្នាក់នៅតាមទីទួលបណ្តោះអាសន្ន ដើម្បីរង់ចាំការតាំងទីលំនៅថ្មី។ ក្នុងឱកាសបុណ្យតេតឆ្នាំនេះ ប្រជា ជននៅភូមិ Sat ទទួលបានការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ បានជាបរិយាកាសទទួលអំណររបស់អ្នកភូមិកាន់តែសប្បាយរីយរាយ។ រហូតមកដល់ពេលនេះ ស្រុក Quang Ninh ខេត្ត Quang Binh បានរៀបចំមណ្ឌលតាំងទីលំនៅថ្មី ដើម្បីបញ្ជូនអ្នកភូមិ Sat ទាំងអស់ចេញពីតំបន់គ្រោះថ្នាក់។ តាមផែនការក្រោយពីបុណ្យតេតនោះមណ្ឌលតាំងទីលំនៅថ្នីនឹងបញ្ចាប់ការសាងសង់ជាស្ថាពរផងដែរ៕