ប្រជាជនរុស្ស៊ីសាមគ្គីបង្កើតការបោះជំហានលោតផ្លោះក្នុងការអភិវឌ្ឍប្រទេសជាតិ
(VOVWORLD) - មនសិការរបស់ប្រជាជននិងសាមគ្គីភាពក្នុងសង្គមត្រូវបានអ្នកបោះឆ្នោតរុស្ស៊ីបង្ហាញក្នុងការបោះឆ្នោតប្រធានាធិបតីនាថ្ងៃទី ១៨ មិនា កន្លងទៅគឺសំខាន់ណាស់ដែលបានសឲ្យឃើញថា៖ ប្រទេសរុស្ស៊ីត្រៀមខ្លួនជាស្រេចខំប្រឹងប្រែងបង្កើតការបោះជំហានលោតផ្លោះក្នុងការអភិវឌ្ឍប្រទេសជាតិ។
ប្រជាជនរុស្ស៊ីសាមគ្គីបង្កើតការបោះជំហានលោតផ្លោះក្នុងការអភិវឌ្ឍប្រទេសជាតិ |
មនសិការរបស់ប្រជាជននិងសាមគ្គីភាពក្នុងសង្គមត្រូវបានអ្នកបោះឆ្នោតរុស្ស៊ីបង្ហាញក្នុងការបោះឆ្នោតប្រធានាធិបតីនាថ្ងៃទី ១៨ មិនា កន្លងទៅគឺសំខាន់ណាស់ដែលបានសឲ្យឃើញថា៖ ប្រទេសរុស្ស៊ីត្រៀមខ្លួនជាស្រេចខំប្រឹងប្រែងបង្កើតការបោះជំហានលោតផ្លោះក្នុងការអភិវឌ្ឍប្រទេសជាតិ។ ក្នុងសេចក្តីប្រកាសលើកាណាល់ទូរទស្សន៍ នាថ្ងៃទី ២៣ មិនា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានលើកច្បាស់ថា៖ តាមរយៈការជួបប្រាស្រ័យជាក់ស្តែង លោកបានដឹងច្បាប់អំពីបញ្ហាក្នុងប្រទេស។ នោះគឺការធ្លាក់ចុះចំណូល ភាពអន់ខ្សោយក្នុងផ្នែកសុខាភិបាលបញ្ហាលំនៅដ្ឋាននិងបញ្ហាផ្សេងៗទៀត។ លោក Vladimir Putin បានសង្កត់ធ្ងន់ថា៖ រដ្ឋអំណាចនឹងធ្វើសកម្មភាពដ៏បើកចំហរដោយពិភាក្សាជាមួយប្រជាជនអំពីបញ្ហាស្នូលទាំងនេះ។ លោករូបនេះបានអះអាងថា៖ កម្មវិធីអភិវឌ្ឍនរបស់ប្រទេសជាតិនឹងមានចរិតលក្ខណៈសាមគ្គីជាតិទាំងមូល៕