ប្រជាជនវៀតណាមគ្រប់ស្រទាប់ឆ្ពោះទៅមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១២

(VOVworld) - មហាសន្និបាតបក្សទូទាំងប្រទេសលើកទី១២ជាមហាសន្និបាតនៃ
ជំនឿជាក់ សេចក្ដីសង្ឃឹមនិងការផ្លាស់ប្ដូរថ្មី។នេះជាបំណងប្រាថ្នារបស់ប្រជាជន
វៀតណាមនៅទូទាំងប្រទេសក្នុងប៉ុន្មានថ្ងៃប្រព្រឹត្តទៅមហាសន្និបាតបក្សទូទាំង
ប្រទេសលើកទី១២។លោក Pham Van Chon បានចែករំលែកថា៖

“ជាពលរដ្ឋមួយនាក់ ខ្ញុំមានគោលបំណងថា មហាសន្និបាតនឹងពង្រីកបាននូវ
បំណងប្រាថ្នារបស់ប្រជាជន គោលជំហររបស់បក្ស ដើម្បីយើងធ្វើ សមាហរណ
កម្មចូលទៅសេដ្ឋកិច្ចអន្តរជាតិ។ម្យ៉ាងទៀត ខ្ញុំមានគោលបំណងថា មហាសន្និបាត
បក្សនឹងបង្កើតឡើងសន្តិភាព ភាពសម្បូររុងរឿងនិងឯករាជ្យ សំរាប់ប្រទេសជាតិ”។
ប្រជាជនវៀតណាមគ្រប់ស្រទាប់ឆ្ពោះទៅមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១២ - ảnh 1
ទិដ្ឋភាពនៃមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១១កាលពីឆ្នាំ២០១១

លោក Nguyen Van Hai នៅទីក្រុង Ca Mau ភាគខាងត្បូងវៀតណាមបានឲ្យដឹងថា៖
 “ការងារត្រៀមរៀបចំរបស់គណៈកម្មាធិការមជ្ឈឹមចំពោះមហាសន្និបាតលើកទី
១២នេះគឺហ្មត់ចត់ណាស់។បក្សដឹកនាំលើគ្រប់វិស័យ រក្សារឹងមាំប្រទេសជាតិ
ហើយតាមរយៈសមាហរណកម្មដើម្បីកែលំអរជីវភាពរស់នៅសំរាប់ប្រជាជនក៏
ដូចជាធានាបាននូវការអភិវឌ្ឍន៍របស់ប្រទេសជាតិ”។

ប្រជាជនគ្រប់ស្រទាប់នៅសព្វទីកន្លែងសុទ្ធតែមានគោលបំណងថា មហាសន្និ
បាតបក្សនឹងទទួលបានជោគជ័យ ជ្រើសតាំងគណៈកម្មាធិការមជ្ឈឹម ម្ចាស់ការ
 ច្នៃប្រឌិតដើម្បីបន្តអនុវត្តបុព្វហេតុផ្លាស់ប្ដូរថ្មី កសាង អភិវឌ្ឍន៍ប្រទេសជាតិ
កាន់តែសម្បូរធូធារពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ