ប្រជាជនវៀតណាមចំនួន ៦ លាននាក់មានលិខិតឆ្លងដែនវ៉ាក់សាំង

(VOVWORLD) - យោងតាមព័ត៌មានពីអគ្គនាយកដ្ឋានព័ត៌មាន ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី ៦ ឧសភា ប្រជាជនវៀតណាមប្រមាណ ៦ លាននាក់ត្រូវបានផ្តល់លិខិតឆ្លងដែនវ៉ាក់សាំងអេឡិចត្រូនិក។ 

ចំនួននេះបានកើនឡើងប្រហែល ២,៥ លាននាក់ធៀបនឹងរយៈពេល ១ សប្តាហ៍មុន។ លេខកូដ QR នៃលិខិតឆ្លងដែនវ៉ាក់សាំងមានសុពលភាពរយៈពេល ១២ ខែគិតចាប់ពីថ្ងៃដែលក្រសួងសុខាភិបាលចុះហត្ថលេខា លើលេខបញ្ជាក់។ នៅពេលដែលលេខកូដផុតកំណត់ ប្រជាជននឹងត្រូវបានជូនដំណឹង និងបង្កើតកូដ QR ថ្មីដោយស្វ័យប្រវត្តិដើម្បីប្រើប្រាស់។ នេះគឺជាដំណោះស្រាយបច្ចេកទេស ដើម្បីធានាសុវត្ថិភាពព័ត៌មាន។

បច្ចុប្បន្ននេះ វៀតណាមបានឈានដល់កិច្ចព្រមព្រៀងមួយស្តីពីការទទួលស្គាល់លិខិតឆ្លងដែនវ៉ាក់សាំងទៅវិញទៅមក  ជាមួយប្រទេសចំនួន ១៩ ដែលក្នុងនោះមានប្រទេសជាច្រើន ដែលមានចំនួនប្រជាជនវៀតណាមឆ្លងដែនច្រើន ដូចជាប្រទេសជប៉ុន សហរដ្ឋអាមេរិក សិង្ហបុរី និងកូរ៉េខាងត្បូង។

យោងតាមក្រសួងសុខាភិបាល ប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងបង្ការ និងធ្វើបច្ចុប្បន្នភាពទិន្នន័យតាមប្រព័ន្ធដោយកន្លែងចាក់វ៉ាក់សាំង ត្រូវបានផ្ទៀងផ្ទាត់ព័ត៌មាន ជាមួយមូលដ្ឋានទិន្នន័យប្រជាជនជាតិនឹងត្រូវចុះហត្ថលេខាដោយលេខបញ្ជាក់ “លិខិតឆ្លងដែនវ៉ាក់សាំង” ដោយមិនចាំបាច់មានបែបបទបន្ថែមទៀតឡើយ។

ប្រជាពលរដ្ឋអាចមើលនិងពិនិត្យ “លិខិតឆ្លងដែនវ៉ាក់សាំង” នៅលើកម្មវិធីសៀវភៅសុខភាពអេឡិចត្រូនិក PC-COVID ឬនៅលើទំព័រស្វែងរកដែលក្រសួងសុខាភិបាលកំពុងបង្កើត ហើយនឹងប្រកាសយ៉ាងឆាប់ៗ នាពេលខាងមុខនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ