ប្រជាជនវៀតណាមនៅគ្រប់ទិសទីបានតភ្ជាប់រង្វង់ដៃធំ ជំនះពុះ​ពារលើ​ជំងឺរាតត្បាត COVID – 19

(VOVWORLD) - នៅអូស្ត្រាលីប្រជាជនមួយចំនួនក៏ស្ថិតក្នុងស្ថានភាពនេះដែរ ប៉ុន្តែពួកគេមានសំណាងដែលត្រូវបានសហគមន៍ជួយឧបត្ថម្ភតាមរយៈផ្ដល់កន្លែងស្នាក់នៅ ឬផ្ដល់ចំណីអាហារ អង្ករ ដែលពោរពេញទៅដោយមនោសច្ចេនា។
ប្រជាជនវៀតណាមនៅគ្រប់ទិសទីបានតភ្ជាប់រង្វង់ដៃធំ ជំនះពុះ​ពារលើ​ជំងឺរាតត្បាត COVID – 19 - ảnh 1 សកម្មភាពជួយឧបត្ថម្ភគ្នាទៅវិញទៅមករបស់ប្រជាជនវៀតណាមនៅឯបរទេស

ជំងឺរាតត្បាត COVID – 19 បានឆ្លងរាលដាលដល់ប្រទេសជាច្រើន ហើយធ្វើឱ្យជនជាតិវៀតណាមជាច្រើននាក់ ដែលរស់នៅឆ្ងាយពីស្រុកកំណើតជួបប្រទះនឹងស្ថានភាពលំបាក ខណៈដែលបាត់បង់ការងារធ្វើ និងគ្មានផ្ទះស្នាក់នៅ ព្រោះថា ពួកគែមិនមានលទ្ធភាពបង់ថ្លៃជួលផ្ទះបានឡើយ។

នៅអូស្ត្រាលីប្រជាជនមួយចំនួនក៏ស្ថិតក្នុងស្ថានភាពនេះដែរ ប៉ុន្តែពួកគេមានសំណាងដែលត្រូវបាន សហគមន៍ជួយឧបត្ថម្ភតាមរយៈផ្ដល់កន្លែងស្នាក់នៅ ឬផ្ដល់ចំណីអាហារ អង្ករ ដែលពោរពេញទៅដោយមនោសច្ចេនា។

លោក Do Van Quy ប្រជាជនវៀតណាមមួយនាក់ ដែលកំពុងរស់នៅទីក្រុង Melbourne (អូស្រ្តាលី) បានចែករំលែកថា៖ “នាគ្រានេះ អង្ករ គឺជាស្បៀងអាហារដ៏ចាំបាច់ និងសំខាន់បំផុត។ លើសពីនេះទៅទៀត នាបច្ចុប្បន្ននេះ ហាងលក់ទំនិញនៅអឺរុបគឺគ្មានអង្ករសម្រាប់លក់ទេ។ ដូច្នេះហើយ ខ្ញុំគិតថា ប្រការសំខាន់បំផុតគឺត្រូវស្វែងរកទិញអង្ករជូនប្រជាជនផងដែរ”។

ទន្ទឹមនឹងនេះ និស្សិត ជាច្រើននាក់ ដែលរស់នៅឆ្ងាយពីស្រុកកំណើតក៏រងផលប៉ះពាល់ជាច្រើនដោយសារជំងឺរាតត្បាត COVID – 19 ផងដែរ។ ប្អូន My Thuong និស្សិតឆ្នាំទីមួយនៃសកលវិទ្យាល័យកាតូលិកអូស្រ្តាលី នៅទីក្រុង Melbourne បានឲ្យដឹងថា៖ “ប្អូនពិតជាមានអារម្មណ៍សប្បាយរីយរាយ និងកក់ក្ដៅណាស់ ដោយទទួលបានការជួយឧបត្ថម្ភរបស់ប្រជាជនវៀតណាម។ សកម្មភាពជួយឧបត្ថម្ភដ៏មានអត្ថន័យទាំងនេះ គឺជា និមិត្តរូបនៃវប្បធម៌ប្រ ពៃណីដ៏ល្អប្រសើររបស់ប្រជាជនវៀតណាម ពោលគឺមានភាពរួសរាយរាក់ទាក់ ត្រៀមខ្លួនជាស្រេចជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាកផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ