ប្រជាជនវៀតណាមនិងពិភពលោកសប្បាយរីករាយទទួលបុណ្យគ្រីស្ទម៉ាស់
(VOVworld)-បរិយាកាសទទួលបុណ្យណូអែល របស់គ្រឹស សាសនិកចំនួន២៣ពាន់
នាក់នៅទីក្រុងហាណូយនាយប់ថ្ងៃទី២៤ធ្នូ បានប្រព្រឹត្តទៅក្នុងក្តីសោមនាស្សរីករាយ
។ វិហារ កាតូលិក តាំងលំអរស្អាតបាត។ បរិយាកាសទទួលបុណ្យណូអែល ក៏បាន
គ្រប់ដណ្តប់ លើទូទាំងវិថីនៅកណ្តាលទីក្រុងហាណូយ។ បងស្រី Nguyen Thi Thu
Hien ជនហាណូយមួយនាក់បានចែករំលែកថា៖
“”ខ្ញុំសប្បាយណាស់! ប៉ុន្មានថ្ងៃនេះខ្ញុំមានឱកាសដើរលេងកំសាន្ត។ ខ្ញុំឃើញ
ថា ហាងកាហ្វេ ភេជនីដ្ឋាន គ្រប់ទីកន្លែងបានរៀបចំតាំងលំអរគ្រឿងគ្រីសម៉ាស់។បរិយាកាសនៅហាងដាក់លក់គ្រឿងណូអែលគឺអូអរណាស់”។
|
វិថី១នៅទីក្រុងហូជីមិញត្រូវបានតុបតែងលំអរ (រូបថតៈអីនធឺណែត ) |
រួមជាមួយប្រជាជនទូទាំងប្រទេស នាយប់ថ្ងៃទី២៤ធ្នូ ប្រជាជនទីក្រុង ហូជីមិញក៏បានទទួលបុណ្យណូអែលក្នុងបរិយាកាសសុខសានត្រាណនិងកក់
ក្តៅ។បណ្តាវិថីទៅកាន់វិហារកាតូលិកក៏មានការរៀបចំតាំងភ្លើងព័ណ៌ដើម្បីអប
អរបុណ្យណូអែលដែរ ពាន់លើផ្ទៃមេឃអញ្ជឹង។ បងស្រី Julia Backer ភ្ញៀវទេស
ចរណ៍កាណាដាមួយនាក់ដែលចូលរួមបុណ្យណូអែលនៅទីក្រុងហូជីមិញបាន
ចែករំលែកថា៖
“នេះជាលើកដំបូងដែលខ្ញុំមកដល់វៀតណាម។ បុណ្យគ្រីស្ទម៉ាស់នៅទី
នេះ គួរឲ្យចាប់អារម្មណ៍ណាស់។ខ្ញុំចូលចិត្តលង់ខ្លួនក្នុងចរន្តមនុស្សតាមវិថី
នានានាំគ្នាទៅលេងកំសាន្ត។ សូមប្រសិទ្ធិពរជូនជនគ្រប់រូបមាន សុខភាព
ល្អគ្រប់ប្រការ”។
បរិយាកាសទទួលបុណ្យណូអែលក៏បានប្រព្រឹត្តទៅក្នុងក្តីសប្បាយរីក
រាយ កក់ក្តៅនៅប្រទេសជាជ្រើនលើពិភពលោកផងដែរ។ ក្នុងសារគ្រីស្ទម៉ាស់
បានជូនទៅសហគមន៍គ្រឹស្តសាសនិកនៅមជ្ឈឹបូព៌ា សម្តេចបាប Francis មាន បំណងជម្រុញសន្តិភាពក្នុងតំបន់។ មុនបុណ្យគ្រឹស្តម៉ាស់ ប្រធានាធិបតីប៉ាឡែ
ស្ទីន Mahmud Abbas បានផ្ញើរសារពិសេសទៅកាន់ពិភពលោក ក្នុងនោះអំពាវ នាវយុត្តិធម៌ឲ្យប្រជាជនប៉ាឡេស្ទីន។ នៅប្រទេសអាល្លឺម៉ង់ អាមេរិក និងប្រ
ទេសកំពុងមានជំលោះដូចជាអ៊ីរ៉ាក់និងស៊ីរី គ្រឹស្តសាសនិកសុទ្ធតែហូរមកវិហារ កាតូលិកបួងសួងសេចក្តីសុខសានត្រាណ៕