ប្រជាជនវៀតណាមប្រមាណ១ពាន់២រយនាក់បានប្រើប្រាស់ឱសថ PrEP សំដៅកាត់បន្ថយគ្រោះអាសន្នឆ្លងវីរុស HIV

(VOVWORLD) - ក្រោយរយៈពេល១ឆ្នាំអនុវត្តដោយសាកពិសោធ មានប្រជាជនវៀតណាមចំនួន១ពាន់២រយនាក់ត្រូវបានឲ្យប្រើប្រាស់ថ្នាំឱសថ PrEP ដែលជាប្រភេទថ្នាំឱសថប្រឆាំងនឹងវីរុស HIV សំដៅកាត់បន្ថយគ្រោះអាសន្នឆ្លងជំងឺនេះ។
ប្រជាជនវៀតណាមប្រមាណ១ពាន់២រយនាក់បានប្រើប្រាស់ឱសថ PrEP សំដៅកាត់បន្ថយគ្រោះអាសន្នឆ្លងវីរុស HIV - ảnh 1 (រូបថត៖ TTXVN)

នៅសន្និសីទបូកសរុបការងារបង្ការប្រឆាំង HIV ដោយថ្នាំឱសថ PrEP នាថ្ងៃទី២៩ ឧសភានៅទីក្រុងហូជីមិញ លោកស្រី Mei Mei Peng នាយិការងការិយាល័យ សុខាភិបាលរបស់ស្ថាប័នអភិវឌ្ឍន៍អន្តរជាតិអាមេរិក បានឲ្យដឹងថា គម្រោងការណ៍ផ្គត់ផ្គង់សេវាកម្ម PrEP ត្រូវបានអនុវត្តន៍ដោយសាកពិសោធនៅវៀតណាមចាប់ពីខែមីនាឆ្នាំ២០១៧មក។ រហូតដល់ពេលនេះ មានមនុស្សចំនួន១ពាន់២រយនាក់ដែលមានគ្រោះអាសន្នឆ្លងវីរុស HIV ខ្ពស់ បានប្រើប្រាស់ថ្នាំឱសថ PrEP នេះ។ សាស្ត្រាចារ្យរងបណ្ឌិត Nguyen Hoang Long ប្រធាននាយកដ្ឋានបង្ការប្រឆាំង HIV/AIDS ក្រសួងសុខាភិបាលវៀតណាម បានឲ្យដឹងថា នាពេលខាងមុខ វៀតណាមនឹងបើកទូលាយសេវាកម្មផ្គត់ផ្គង់ PrEP ដោយគោលដៅគឺដល់ចុងឆ្នាំ២០១៩ មានមនុស្សជាង៥ពាន់៦រយនាក់បានប្រើប្រាស់ PrEP ហើយឡើង ដល់ទៅ៧ពាន់៣រយនាក់នាចុងឆ្នាំ២០២០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ