ប្រជាជនវៀតណាមសប្បាយរីករាយទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណី២០១៨

(VOVWORLD) - ក្រោយរយៈពេលមួយឆ្នាំដែលឧស្សាហ៍ព្យាយាមធ្វើ ការនោះ គឺបុណ្យចូលឆ្នាំថ្មីជាពេលវេលាដើម្បីមនុស្សគ្រប់រូបសម្រាកលំហែ កាយ។
ប្រជាជនវៀតណាមសប្បាយរីករាយទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណី២០១៨ - ảnh 1 ផ្លូវផ្កានៅទីក្រុង Da Nang (រូបថត៖ VOV)

នាថ្ងៃទី១៥ កុម្ភៈ (ពោលគឺថ្ងៃទី៣០ ខែ១២ ឆ្នាំ២០១៧ តាមច័ន្ទគតិ) ប្រជាជនវៀតណាមក្នុងទូទាំងប្រទេសសុទ្ធតែសប្បាយរីករាយត្រៀមរៀបចំទទួល បុណ្យចូលឆ្នាំថ្មីប្រពៃណី។ ក្រោយរយៈពេលមួយឆ្នាំដែលឧស្សាហ៍ព្យាយាមធ្វើ ការនោះ គឺបុណ្យចូលឆ្នាំថ្មីជាពេលវេលាដើម្បីមនុស្សគ្រប់រូបសម្រាកលំហែ កាយ។ លោក Nguyen Thanh Nhan ពលរដ្ឋមួយរូបនៅទីក្រុង Da Nang ភាគ កណ្ដាលវៀតណាម បានសំណេះសំណាលថា៖

         “ខ្ញុំបានទិញផ្កាជាច្រើនប្រភេទហើយ។ បក្ស រដ្ឋថែទាំឲ្យប្រជាជនគឺល្អ ណាស់។ ពីប្រជាកម្មករដល់ប្រជាពលរដ្ឋនៅតំបន់ព្រៃភ្នំ ឆ្ងាយដាច់ស្រយាលសុទ្ធ តែបានទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីក្នុងបរិយាកាសកក់ក្ដៅ”។

ប្រជាជនវៀតណាមសប្បាយរីករាយទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណី២០១៨ - ảnh 2

        រីឯលោក Duong Duy Loc នៅទីក្រុង Hue បានចែករំលែកថា៖

        “ថ្ងៃនេះ ជនរួមជាតិក្នុងទូទាំងប្រទេសសុទ្ធតែត្រៀមរៀបចំយ៉ាងប្រញាប់ ប្រញាល់ដើម្បីទទួលបុណ្យ Tet។ អ្នកណាក៏ទៅទីញផ្កា ហើយធ្វើស្ពុកបាយសែន ដីដូនជីតាដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ