ប្រជាជនវៀតណាម ៩៨% ត្រូវបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដូសទី ១

(VOVWORLD) - បច្ចុប្បន្ននេះ យ៉ាងហោចណាស់  អត្រាការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ ដូសទី ១ គឺគ្របដណ្តប់ប្រហែល ៩៨% ហើយអត្រាចាក់គ្រប់ដូសទី ២ គឺ ៨៥% នៃចំនួនប្រជាជនដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ។ 

អនុវត្តន៍តាមការណែនាំរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ក្រសួងសុខាភិបាលនិងមូលដ្ឋានកំពុងពង្រឹងការចាក់វ៉ាក់សាំងនិងគ្រប់គ្រងវីរុសបំប្លែងថ្មី Omicron ដោយដាក់ចេញគោលដៅ យ៉ាងហោចណាស់ដល់ត្រឹមថ្ងៃទី ៣១ ខែធ្នូ  នឹងបង្ហើយការចាក់វ៉ាក់សាំងសម្រាប់ប្រជាជនមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ និងបង្ហើយការចាក់វ៉ាក់សាំងដូសទី២ សម្រាប់ប្រជាជនមានអាយុពី ១២ ដល់ ១៨ឆ្នាំ  ក្នុងខែ មករា ឆ្នាំ ២០២២ និងចាក់ដូសទី ៣ សម្រាប់មនុស្សដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ ក្នុងត្រីមាសទី ១ ឆ្នាំ ២០២២។

បច្ចុប្បន្ននេះ យ៉ាងហោចណាស់  អត្រាការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ ដូសទី ១ គឺគ្របដណ្តប់ ប្រហែល ៩៨% ហើយអត្រាចាក់គ្រប់ដូសទី ២ គឺ ៨៥% នៃចំនួនប្រជាជនដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ។ ជិត ៨០% នៃចំនួនកុមារដែលមានអាយុពី ១២-១៧ ឆ្នាំត្រូវបានចាក់ថ្នាំវ៉ាក់សាំងដូសទី ១ និងជាង ៣៦% បានទទួលការចាក់ដូសទី ២។ ខេត្ត ក្រុងបានគ្របដណ្តប់ជាមូលដ្ឋាននៃការចាក់វ៉ាក់សាំងចំនួន ២ ដូស សម្រាប់ក្រុមមនុស្សអាយុនេះ គឺ Ha Nam, Quang Ninh, Lang Son, Da Nang, Khanh Hoa,  ទីក្រុងហូជីមិញ, Tien Giang, Tay Ninh, Vinh Long, Binh Duong, Bac Lieu និង Hau Giang៕

ប្រតិកម្មទៅវិញ

ផ្សេងៗ