ប្រជាជនស៊ីវិលស៊ីរីជិត ២០ នាក់ត្រូវបានស្លាប់បន្ទាប់ពីការវាយប្រហារលើដែនអាកាសរបស់សម្ព័ន្ធភាពកងទ័ពចម្រុះអន្តរជាតិសំដៅលើ IS
(VOVWORLD) - តាមបណ្តាញសារព័ត៌មានក្នុងតំបន់ អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី (SOHR) បានឲ្យដឹងថា រាល់ការវាយប្រហារលើដែនអាកាសរបស់សម្ព័ន្ធភាពកងទ័ពចម្រុះអន្តរជាតិដែលដឹកនាំដោយអាមេរិក សំដៅលើខេត្ត Deir Ezzor ភាគខាងត្បូងស៊ីរី បានបណ្តាលឲ្យប្រជាជនស៊ីវិលចំនួន១៦នាក់ត្រូវបានស្លាប់ ក្នុងនោះយ៉ាងហោចណាស់មានកុមារចំនួន ៧ នាក់ផងដែរ។
ខេត្ត Deir Ezzor |
នាបច្ចុប្បន្នកម្លាំងសម្ព័ន្ធភាពកងទ័ពចម្រុះនេះមិនទាន់ដាក់ចេញរាល់ការធ្វើអត្ថាធិប្បាយណាមួយអំពីព័ត៌មានពោលខាងលើនៅឡើយ ក៏ប៉ុន្តែគេនៅតែអះអាងថាកម្លាំងនេះបានចៀសវាងពីការវាយប្រហារសំដៅលើប្រជាជនស៊ីវិលស៊ីរីផងដែរ។ មុននោះ កម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) បានប្រកាសអនុវត្តការវាយប្រហារចុងក្រោយសំដៅលើខេត្ត Deir Ezzor ដោយបានចាត់ទុកថានេះគឺជាជំរកចុងក្រោយរបស់អង្គការរដ្ឋឥស្លាមស្វ័យប្រកាស IS នៅប៉ែកខាងកើតនៃប្រទេសស៊ីរី៕