ប្រជាជនអេត្យូពីសម្តែងក្តីសប្បាយរីករាយទទួលស្វាគមន៍ប្រធានរដ្ឋ លោក Tran Dai Quang មកបំពេញទស្សនកិច្ច

(VOVWORLD) - ប្រព័ន្ធផ្សព្វផ្សាយរបស់អេត្យូពីក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ បានផ្សព្វផ្សាយព័ត៌មានជាច្រើនស្តីពីដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang នៅរដ្ឋធានី Addis Ababa ។
ប្រជាជនអេត្យូពីសម្តែងក្តីសប្បាយរីករាយទទួលស្វាគមន៍ប្រធានរដ្ឋ លោក Tran Dai Quang មកបំពេញទស្សនកិច្ច - ảnh 1 ទិដ្ឋភាពនៃទីក្រុង Addis Ababa (រូបថត៖ Ngoc Thach/VOV)

ប្រជាជនអេត្យូពីបានសម្តែងការសប្បាយរីករាយចំពោះព័ត៌មាននេះហើយសង្ឃឹមថាដំណើរទស្សនកិច្ចរបស់លោក Tran Dai Quang នឹងជួយជម្រុញកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសក្នុងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច វិនិយោគនិងទេស ចរណ៍។

ព័ត៌មានជូនដំណឹងថា ប្រធានរដ្ឋវៀតណាមនឹងបំពេញទស្សនកិច្ចនៅប្រទេស អេត្យូពីបានធ្វើឱ្យលោក Suleiman អ្នកបើកតាក់ស៊ីមួយនាក់នៅរដ្ឋធានី Addis Ababa  សប្បាយណាស់។  “ប្រធានរដ្ឋវៀតណាមបានបំពេញទស្សនកិច្ចនៅប្រ ទេសអេត្យូពី ហើយនឹងជួបពិភាក្សាជាមួយប្រធានាធិបតី នាយករដ្ឋមន្រ្តីនិងរដ្ឋមន្រ្តីមួយចំនួនរបស់អេត្យូពីដែរ។ ខ្ញុំគាំទ្រយ៉ាងខ្លាំងចំពោះព័ត៌មាននេះ ពីព្រោះនេះឱកាសដ៏ល្អមួយសម្រាប់ប្រទេសទាំងពីរអភិវឌ្ឍន៍ទំនាក់ទំនង។ ប្រហែលជានឹងមានជនវៀតណាមជាច្រើននាក់មកប្រទេសអេត្យូពីដើម្បីធ្វើការវិនិយោគ។ ប្រការនេះគឺល្អសម្រាប់យើងខ្ញុំព្រោះយើងនឹងមានការងារច្រើន។ បានដូច្នេះ ប្រជាជន អេត្បូពីយើងខ្ញុំនិងប្រជាជនវៀតណាមនឹងសហការគ្នាធ្វើអាជីវកម្មដើម្បីនាំមកនូវផលប្រយោជន៍ជូនដល់ប្រទេសយើងទាំងពីរ”។ នេះបើតាមការចែករំលែករបស់ លោក Suleiman។

មានប្រជាជនជាច្រើនបានរំពឹងទុកថា ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋលោក Tran Dai Quang នឹងបើកចេញឱកាសផ្លាស់ប្តូរពាណិជ្ជកម្ម ព្រោះថា ទំនិញវៀតណាមនឹងមានវត្តមានកាន់តែច្រើននៅទីផ្សារអេត្យូពី ដែលជាទីផ្សារកំពុងនិយមចូលចិត្តទំនិញវៀតណាម។  

ប្រជាជនអេត្យូពីសម្តែងក្តីសប្បាយរីករាយទទួលស្វាគមន៍ប្រធានរដ្ឋ លោក Tran Dai Quang មកបំពេញទស្សនកិច្ច - ảnh 2 ហាងលក់ខោអាវរបស់អ្នកស្រី  Kidist

Kidist ជាអ្នកគ្រប់គ្រងសណ្ឋាគារនៅក្រុង Addis Ababa បាននិយាយថាប្រទេស អេត្យូពីនឹងមានឱកាសសហការជាមួយអាជីវកម្មវៀតណាមកាន់ តែច្រើនលើវិស័យផ្ទេរបច្ចេកវិទ្យា ការអភិវឌ្ឍវិស័យកសិកម្មការ សាងសង់ហេដ្ឋារចនាសម្ព័ន្ធនិងទូរគម នាគមន៍ និងសំលៀកបំពាក់ជាដើម៖ “នាងខ្ញុំបានជ្រាបថា ប្រធានរដ្ឋ វៀត ណាម នឹងមកបំពេញទស្សនកិច្ចនៅអេត្យូពីក្នុងសប្តាហ៍នេះហើយខ្ញុំគិតថាដំណើរទស្សនកិច្ច នឹងនាំមកនូវឱកាសសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងអេត្យូពី ក៏ដូច ជាឱកាសអភិវឌ្ឍន៍សម្រាប់តំបន់ជនបទរបស់អេត្បូពីជាមិនខាន”។

ប្រជាជនអេត្យូពីជឿជាក់ថា ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋវៀតណាមនឹងបើកចេញទំព័រប្រវត្តិសាស្ត្រសហប្រតិបត្តិការថ្មីរវាងប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ