ប្រជាជនអាមេរិកប្រឆាំងជំទាស់ប្រធានាធិបតីដែលអញ្ជើញទីភ្នាក់ងារសារព័ត៌មានតិចតួចចូលរួមសន្និសីទកាសែត

ប្រជាជនអាមេរិកប្រឆាំងជំទាស់ប្រធានាធិបតីដែលអញ្ជើញទីភ្នាក់ងារសារព័ត៌មានតិចតួចចូលរួមសន្និសីទកាសែត - ảnh 1
ប្រធានាធិបតីអាមេរិកលោក Donald Trump (រូបថត៖ AFP/TTXVN)

(VOVworld) - នាថ្ងៃទី២៦ កុម្ភៈ មនុស្សចំនួន២៥០នាក់នៅទីក្រុងញូវយ៉ក
អាមេរិកបានធ្វើបាតុកម្មគាំទ្រមជ្ឈដ្ឋានសារព័ត៌មានក្នុងកាលៈទេសៈដែលជំលោះ
រវាងប្រធានាធិបតីលោក Donald Trump ជាមួយមជ្ឈដ្ឋានសារព័ត៌មានមិនទាន់បាន
បន្ធូរស្រាលនៅឡើយ។
បាតុកម្មនេះប្រព្រឹត្តទៅក្រោយពីករណីដែលទីភ្នាក់ងារសារព័ត៌មានធំៗជាច្រើន
មិនត្រូវបានអញ្ជើញចូលរួមសន្និសីទកាសែតជាប្រចាំនៅសេតវិមាននាថ្ងៃទី២៤ កុម្ភៈ
កន្លងទៅ។ក្នុងចំណោមស្ថាប័នសារព័ត៌មានពោលខាងលើមាន CNN Politico
New York Times ជាដើម។ប្រធានាធិបតីលោក Donald Trump បាន ធ្លាប់រិះគន់ស្ថាប័ន
សារព័ត៌មាននានាដោយចាត់ទុកថា មានអ្នកយកព័ត៌មានខ្វះ ខាតភាពទៀងត្រង់
ដែលនាំចេញព័ត៌មានមិនត្រឹមត្រូវអំពីរដ្ឋអំណាចរបស់លោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ