ប្រជាជនអាមេរិកភាគច្រើនមិនជឿពាក្យសំដីមូលបង្កាច់អំពីវៀតណាម
(VOV)_ ប្រជាជនអាមេរិកភាគច្រើនមិនជឿពាក្យសំដីមូលបង្កាច់អំពីវៀតណាម។ នេះគឺជាការអះអាងរបស់អតីតទាហានអាមេរិក លោក Andre Sauvageot ជាមួយអ្នក
យក ព័ត៍មានកាសែតកងទ័ពប្រជាជនវៀតណាមពេលដែលបានដឹងព័ត៍មានថា៖មាន
ក្រុមមនុស្សមួយបានប្រមូលផ្តុំនៅទីក្រុងGeneva ដើម្បីប្រឆាំងវៀតណាមអធិប្បាយរបាយការណ៍ពិនិត្យទូទៅជាប្រចាំអំពីសភាពការណ៍សិទ្ធិមនុស្ស។ តាមអតីតទាហានរូប នេះថា៖ ដោយបទពិសោធន៍៥០ឆ្នាំជាប់ពាក់ព័ន្ធនឹងវៀតណាម លោកអាចអះអាងថា៖
រាល់ការខំប្រឹងប្រែងរបស់បក្សកុម្មុយនីស្តវៀតណាម ដើម្បីកែលំអរបញ្ហាសិទ្ធិមនុស្ស ក៏
ដូចជាបញ្ហាផ្សេងៗទៀត គឺគួរអោយកត់សរសើរ ដែលក្នុងនោះមានគោលនយោបាយ
លើកស្ទួយជីវភាពរស់នៅ ចំណូលរបស់ប្រជាជន ពិសេសគឺតំបន់ជនជាតិភាគតិច។ ពិសេសវៀតណាមបានធ្វើល្អ ការពង្រីកសិទ្ធិធ្វើជាម្ចាស់របស់ប្រជាជន សេរីភាពខាង
ជំនឿសាសនា…។ល។
|
លោក Andre Sauvageot(TTXVN) |
ប៉ុន្តែតាមលោក Andre Sauvageot ថា៖ដូចជាប្រទេសផ្សេងៗ វៀតណាមក៏ត្រូវ ការធានាអំពីសន្តិសុខ និងស្ថិរភាពនយោបាយ។ដូច្នេះ វៀតណាមធានារាល់សិទ្ធិសេរី
ភាពរបស់ ប្រជាជនតាមក្របខ័ណ្ឌច្បាប់គឺគ្មានអ្វីចំឡែកទេ។
លោក Andre Sauvageot បានអោយដឹងថា៖ ប្រទេសទាំងពីរ វៀតណាមនិងអា
មេរិក ត្រូវខំប្រឹងប្រែងជាច្រើនទៀតដើម្បីកែលំអរស្ថានភាពសិទ្ធិមនុស្សរបស់ ប្រទេសខ្លួន និងជៀសវាងការធ្វើអន្តរាគមន៍ចូលក្នុងកិច្ចការផ្ទៃក្នុងរបស់គ្នាដែរ៕