ប្រជាជន និងភ្ញៀវទេសចរប្រមាណ ៤០ ម៉ឺនលើកនាក់ចូលរួមមហោស្រព​ទេសចរណ៍​សមុទ្រ Nha Trang

(VOVWORLD) - មហោស្រពទេសចរណ៍សមុទ្រ Nha Trang ឆ្នាំ ២០២៤  ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៦ ខែមិថុនា ត្រូវបានប៉ាន់ស្មានថាទាក់ទាញបានភ្ញៀវទេសចរប្រមាណ ៤០ ម៉ឺនលើកនាក់។
ប្រជាជន និងភ្ញៀវទេសចរប្រមាណ ៤០ ម៉ឺនលើកនាក់ចូលរួមមហោស្រព​ទេសចរណ៍​សមុទ្រ Nha Trang - ảnh 1សកម្មភាពជិះស៊ីក្លូ លើកតម្កើងសម្រស់ប្រពៃណី។ រូបថត៖ VOV

មហោស្រពទេសចរណ៍សមុទ្រ Nha Trang ឆ្នាំ ២០២៤  ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៦ ខែមិថុនា ត្រូវបានប៉ាន់ស្មានថាទាក់ទាញបានភ្ញៀវទេសចរប្រមាណ ៤០ ម៉ឺនលើកនាក់។ មន្ទីរទេសចរណ៍ខេត្ត Khanh Hoa បានអះអាងដូច្នេះក្នុងពិធីបិទមហោស្រពនាយប់ថ្ងៃទី ១៦ មិថុនា នៅទីក្រុង Nha Trang (ខេត្ត Khanh Hoa)។

ដោយប្រធានបទ “ឈូងសមុទ្រគ្រាប់ពេជ្រភ្លឺចែងចាំង” មហោស្រពទេសចរណ៍សមុទ្រ Nha Trang ឆ្នាំនេះមានសកម្មភាព និងព្រឹត្តិការណ៍ដ៏វិសវិសាលចំនួន ៣០ ដូចជា៖ មហោស្រពសិល្បៈតាមដងវិថី; បង្ហាញម៉ូដឈុតប៊ីគីនី; មហោស្រពម្ហូបអាហារ មហោស្រពស្រាបៀរ មហោស្រពកាហ្វេ មហោស្រពផ្លែឈើ និងមុខម្ហូបប្រចាំតំបន់; កម្មវិធី "អាវផាយសមុទ្រ Nha Trang "។លើសពីនេះ ក៏មានស្តង់ទំនិញពាណិជ្ជកម្ម ចំនួន ២០០ និងភោជនាហារនៅទីលាន ២ មេសា និងមជ្ឈមណ្ដលទីក្រុង Nha Trang។ លោកស្រី Nguyen Thi Le Thanh ប្រធានមន្ទីរទេសចរណ៍ខេត្ត Khanh Hoa បានឲ្យដឹងថា៖ “យើងខ្ញុំបានរៀបចំព្រឹត្តិការណ៍ដង្ហែរក្បួន និងផ្ដល់សេវាកម្មបម្រើប្រជាជន និងភ្ញៀវទេសចរ។ សកម្មភាពទាំងនេះបានរួមចំណែកជួយប្រជាជន អាជីវកម្ម និងទីភ្នាក់ងារទេសចរណ៍លើកកម្ពស់ការយល់ដឹងក្នុងការកែលម្អគុណភាពផលិតផល។  ក្នុងមហោស្រពនេះ សណ្ឋាគារលំដាប់ផ្កាយ៤-៥ ទទួលបានភ្ញៀវទេសចរយ៉ាងច្រើន ពោលគឺភ្ញៀវបានកក់បន្ទប់ប្រមាណ ៧០% នៃបន្ទប់ទាំងអស់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ