ប្រជាជន ១០ លាននាក់ ទៀត​ទទួលបាន​អត្ថប្រយោជន៍​ពី​គោលនយោបាយ​កាត់បន្ថយភាពក្រីក្រថ្មីរបស់រដ្ឋាភិបាល

(VOVWORLD) - របាយការណ៍នេះត្រូវបានរៀបចំឡើងដោយក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ច គណៈកម្មការជនជាតិ អគ្គនាយកដ្ឋានស្ថិតិ (ក្រសួងផែនការ និងវិនិយោគ) សហការជាមួយកម្មវិធីអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម (UNDP)។
ប្រជាជន ១០ លាននាក់ ទៀត​ទទួលបាន​អត្ថប្រយោជន៍​ពី​គោលនយោបាយ​កាត់បន្ថយភាពក្រីក្រថ្មីរបស់រដ្ឋាភិបាល - ảnh 1រដ្ឋមន្ត្រីនិងជាប្រធានគណៈកម្មាធិការជនជាតិលោក Hau A Lenh

ជាមួយនឹងស្តង់ដារភាពក្រីក្រពហុវិស័យ (ត្រូវបានអនុម័តក្នុងឆ្នាំ ២០២១) អត្រាគ្រួសារក្រីក្រ និងក្រួសារនៅខ្សែបន្ទាត់ក្រីក្រនៅវៀតណាមបានកើនពី ៥,២% (ក្នុងឆ្នាំ ២០២០) ឡើង ០,៣៥% (ក្នុងឆ្នាំ ២០២២) ដែលមានន័យថា ប្រជាជនជាង ១០ លាននាក់ទៀតទទួលបានផលប្រយោជន៍ពីគោលនយោបាយ និងកម្មវិធីគោលដៅរបស់រដ្ឋាភិបាលស្ដីពីកិច្ចគាំពារសង្គម និងការកាត់បន្ថយភាពក្រីក្រក្នុងដំណាក់កាល ២០២១-២០២៥។ នេះគឺជាព័ត៌មានដែលបាននាំចេញក្នុងពិធីប្រកាសរបាយការណ៍ភាពក្រីក្រពហុវិស័យឆ្នាំ ២០២១ នៅទីក្រុងហាណូយ នាព្រឹកថ្ងៃទី ២៨ កក្កដា។

របាយការណ៍នេះត្រូវបានរៀបចំឡើងដោយក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ច គណៈកម្មការជនជាតិ អគ្គនាយកដ្ឋានស្ថិតិ (ក្រសួងផែនការ និងវិនិយោគ) សហការជាមួយកម្មវិធីអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម (UNDP)។

របាយការណ៍នេះបានវិភាគលម្អិតអំពីការងារមានផលិតភាព សេវាកម្មសង្គម និងសុខុមាលភាពសង្គមសម្រាប់មនុស្សគ្រប់រូប។ នេះត្រូវបានចាត់ទុកថាជាដំណោះស្រាយប្រកបដោយប្រសិទ្ធភាពដើម្បីរក្សាសមិទ្ធិផលកាត់បន្ថយភាពក្រីក្រពហុវិស័យ និងការផ្លាស់ប្ដូរថ្មីប្រព័ន្ធសុខុមាលភាពសង្គមនៅវៀតណាម អនុសាសន៍រក្សាល្បឿនកាត់បន្ថយភាពក្រីក្រយ៉ាងឆាប់រហ័សលើគ្រប់ជ្រុងជ្រោយ និងគ្រប់ទីកន្លែង។

នៅក្នុងពិធីប្រកាសរបាយការណ៍ “ភាពក្រីក្រពហុវិស័យវៀតណាមឆ្នាំ ២០២១” រដ្ឋមន្ត្រីនិងជាប្រធានគណៈកម្មាធិការជនជាតិលោក Hau A Lenh បានសង្កត់ធ្ងន់ថា៖ “ក្នុងរបាយការណ៍ “ភាពក្រីក្រពហុទិសវៀតណាមឆ្នាំ ២០២១” UNDP និងដៃគូពាក់ព័ន្ធនានាបានសិក្សាស្រាវជ្រាវ និងត្រៀមរៀបចំអនុសាសន៍ដល់រដ្ឋាភិបាលវៀតណាម និងក្រសួង ស្ថាប័នគ្រប់ជាន់ថ្នាក់ និង ខេត្តក្រុងនានារបស់វៀតណាមក្នុងការតាក់តែងគោលនយោបាយ។ ខ្លឹមសារទាំងនេះគឺសមស្របនឹងគោលការណ៍នៃសេចក្ដីសម្រេចចិត្តលេខ ៨៨ ឆ្នាំ ២០១៩ របស់រដ្ឋសភា ដែលអនុម័តលើគម្រោងមេអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំ។ យើងខ្ញុំបានកំណត់គុណសម្បត្តិ និងគុណវិបត្តិដែលបានចែងក្នុងរបាយការណ៍"ភាពក្រីក្រពហុវិស័យ" គឺជាមូលដ្ឋាន និងជាខ្លឹមសារដែលនៅខ្វះក្នុងប្រព័ន្ធគោលនយោបាយរបស់យើង។ គណៈកម្មាធិការជនជាតិសន្យាថានឹងរួមដំណើរជាមួយ UNDP និងក្រសួង ស្ថាប័ននានា លើកសំណើជូនរដ្ឋាភិបាលវៀតណាមចាត់វិធានការគោលនយោបាយពាក់ព័ន្ធនានា ក្រោយពេលប្រកាសរបាយការណ៍ផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ