ប្រជាជន Vinh Linh ពង្រីកប្រពៃណីបដិវត្តន៍រួមចំណែកកសាងបក្សដ៏រឹងមាំ


ប្រជាជន Vinh Linh ពង្រីកប្រពៃណីបដិវត្តន៍រួមចំណែកកសាងបក្សដ៏រឹងមាំ - ảnh 1
អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong (VOV)

        Vovworld-នាថ្ងៃទី៤កុម្ភៈ អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen
Phu Trong បានមកបំពេញទស្សនកិច្ចនៅខេត្ត Quang Tri ដើម្បីត្រួតពិនិត្យអំពី
ស្ថានភាពអនុវត្តសេចក្តីសំរេចចិត្តរបស់បក្សអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម កសាងបក្ស
និងការងារត្រៀមរៀបចំឲ្យមហាសន្និបាតបក្សគ្រប់ជាន់ថ្នាក់។ នៅពិធីធ្វើការជាមួយ
កម្មាភិបាលបក្ខជននិងប្រជាជនឃុំ Vinh Thuy ស្រុក Vinh Linh  លោកអគ្គលេខា
Nguyen Phu Trong បានស្នើរបក្សភាគ Vinh Linh និងឃុំ Vinh Thuy ត្រូវបន្តពង្រីកនូវ
ប្រពៃណីថែទាំពង្រឹងកសាងបក្សស្អាតស្អំរឹងមាំលើកកំពស់សមត្ថភាពដឹកនាំប្តេជ្ញា
តស៊ូនឹងសញ្ញាអន់ថយអំពិសីលធម៍របៀបរស់នៅ។

        មុននោះអគ្គលេខា Nguyen Phu Trong និងក្រុមការងារបានមកដាក់កម្រងផ្កា
និងអុធធូបរំលឹកវិញ្ញាណក្ខ័ន្ធវីរយុទ្ធជនពលីនៅស្ដូបរំលឹកវិញ្ញាណក្ខ័ន្ធមជ្ឈមណ្ឌល
កេរ៌្តដំណែលជាតិពិសេសកំពែងបុរាណ Quang Tri ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ