ប្រជាពលរដ្ឋក្រិកបដិសេធផែនការសេដ្ឋកិច្ចត្បិតត្បៀត


ប្រជាពលរដ្ឋក្រិកបដិសេធផែនការសេដ្ឋកិច្ចត្បិតត្បៀត  - ảnh 1
ប្រជាពលរដ្ឋក្រិកបដិសេធផែនការសេដ្ឋកិច្ចត្បិតត្បៀត (Image: VNA)

(VOVworld) – តាមលទ្ធផលនៃការបោះប្រជាមតិជាផ្លូវការនៅក្រិក ៦១,៣១% អ្នកបោះឆ្នោតក្រិកបានបដិសេធផែនការកែទម្រង់និងចំណាយត្បិតត្បៀតរបស់
ម្ចាស់បំណុលអន្តរជាតិ រួមមាន៖ សហភាពអឺរ៉ុប (EU) ធនាគារកណ្ដាលអឺរ៉ុប
(ECB) និងមូលនិធិរូបយវត្ថុអន្តរជាតិ (IMF)។ តាមនោះ មានតែមាន ៣៨,៦៩% អ្នកបោះឆ្នោតគាំទ្រលក្ខ័ណ្ឌដែលបណ្ដាម្ចាស់បំណុលអន្តរជាតិបានដាក់ចេញ
ប៉ុណ្ណោះ។ បន្ទាប់ពីលទ្ធផលនៃការបោះប្រជាមតិត្រូវបានប្រកាស ប្រជាពល
រដ្ឋរាប់ពាន់នាក់ បានប្រមូលផ្តុំដើម្បីសាទរនៅរដ្ឋាធានី Athens ដោយមិនអើពើ
ដល់ការព្រមាន អំពីលទ្ធភាពត្រូវចាកចេញពីតំបន់ចាយប្រាក់អឺរ៉ុប (Eurozone)
ឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ