ប្រជាពលរដ្ឋជនជាតិខ្មែរត្រៀមរៀបចំពិធីបុណ្យប្រណាំងទូកង
(VOVWORLD) - ពិធីបុណ្យអកអំបុក - ការប្រណាំងទូកង Soc Trang តំបន់ដីសណ្ដទន្លេ Cuu Long លើកទី ៦ និងសប្តាហ៍វប្បធម៌ កីឡា និងទេសចរណ៍ Soc Trang លើកទី ១ ឆ្នាំ ២០២៤ នឹងប្រព្រឹត្តទៅពីថ្ងៃទី ៩ ដល់ថ្ងៃទី ១៥ ខែវិច្ឆិកា នៅខេត្ត Soc Trang។
កីឡាករកំពុងហាត់ប្រណាំងទូក ង។ (រូបថត៖ ថាច់ ហុង/VOV) |
សកម្មភាពសំខាន់មួយនៃពិធីបុណ្យនេះគឺពិធីបុណ្យប្រណាំងទូក ង ប្រពៃណី របស់ប្រជាពលរដ្ឋជនជាតិខ្មែរ។ ការប្រណាំងឆ្នាំនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៤ និងទី ១៥ ខែវិច្ឆិកា ដោយទាក់ទាញក្រុមទូក ង ប្រមាណ ៦០ ក្រុម ក្នុងតំបន់ឱ្យមកប្រកួត នៅទន្លេ Maspero ទីក្រុង Soc Trang។
ដើម្បីត្រៀមចូលរួមពិធីបុណ្យនេះ វត្តអារ៉ាមនានាបានរៀបចំជួសជុល លាបថ្នាំ ពណ៌ តុបតែងក្បូរក្បាច់រចនាឲ្យទូក ង ហើយប្រមូលផ្តុំពុទ្ធបរិសទ និងយុវជនក្នុង ភូមិស្រុកឱ្យចូលរួមហ្វឹកហាត់ ដោយបំណងចង់នាំយកស្នាដៃខ្ពស់មកវត្តនិងភូមិស្រុក។ លោក Hieu Ngoc Hoan គ្រូបង្វឹកដឹកនាំការហ្វឹកហាត់ប្រណាំងទូក ង នៅវត្តពេជ្រមង្គល ទីរួមខេត្តុ Vinh Chau បានឲ្យដឹងថា៖
“ជារៀងរាល់ថ្ងៃ មានមនុស្សពី ១៧០-១៨០ នាក់មកហ្វឹកហាត់។ ជាពិសេស កីឡាករមិនត្រឹមតែមកពីវត្ត ពេជ្រមង្គល ប៉ុណ្ណោះទេ ថែមទាំងមកពីមូលដ្ឋានជុំវិញ ជាច្រើនទៀតផង។ គ្រប់គ្នាមិនខ្លាចផ្លូវឆ្ងាយទេ ម៉ោង ៤ កន្លះ រសៀលជារៀងរាល់ថ្ងៃ គឺគេចាប់ផ្ដើមហ្វឹកហាត់”។
ពិធីបុណ្យប្រណាំងទូក ង មិនត្រឹមតែជាសកម្មភាពកីឡា ដែលបង្ហាញពីស្មារតី សហគមន៍ប៉ុណ្ណោះទេ ថែមទាំងមានអត្ថន័យវប្បធម៌ និងវិញ្ញាណពិសេសសម្រាប់ប្រជាពលរដ្ឋជនជាតិខ្មែរទៀតផង៕