ប្រជាពលរដ្ឋថៃព្រួយបាម្ភអំពីការគ្រប់គ្រងសេដ្ឋកិច្ចរបស់រដ្ឋាភិបាល


ប្រជាពលរដ្ឋថៃព្រួយបាម្ភអំពីការគ្រប់គ្រងសេដ្ឋកិច្ចរបស់រដ្ឋាភិបាល - ảnh 1
ប្រជាពលរដ្ឋថៃព្រួយបាម្ភអំពីការគ្រប់គ្រងសេដ្ឋកិច្ចរបស់រដ្ឋាភិបាល (VNA)

(VOVworld) – លទ្ធផលនៃការស្ទង់មតិដែលសកលវិទ្យាល័យ Dusit ទើបនឹងបាន ប្រកាស បានឲ្យដឹងថា៖ ភាគច្រើនប្រជាពលរដ្ឋថៃបានសម្តែងថា៖ ក្នុងចំណោម បញ្ហាចំនួន ៥ ដែលរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី Prayut Chan-ocha កំពុងប្រឈមមុខ គេព្រួយបារម្ភបំផុតអំពីការគ្រប់គ្រងសេដ្ឋកិច្ចរបស់រដ្ឋាភិបាល។ តាមរបាយការណ៍ពោលខាងលើថា៖ ៨៨% អ្នកស្ទង់មតិបានចាត់ទុកថា៖ រដ្ឋាភិបាលគប្បីប្រើប្រាស់បណ្ដាអ្នកជំនាញការជួរមុខដើម្បីដោះស្រាយបញ្ហា ហើយអនុវត្តវិធានការប្រសិទ្ធភាពដើម្បីជំរុញខឿនសេដ្ឋកិច្ច។ អំពើពុករលួយក្នុង គំរោងការណ៍របស់រដ្ឋាភិបាលគឺជាបញ្ហាទី ២ ដែលទទួលការយកចិត្តទុកដាក់ពិ សេសរបស់ ៧៧% ប្រជាពលរដ្ឋថៃ។ ជំលោះនយោបាយឈរលំដាប់ថ្នាក់ទី ៣ ដោយមាន ៧១% អ្នកស្ទង់មតិបានចាត់ទុកថា៖ រដ្ឋាភិបាលថៃមិនអាចជំរុញការ សម្របសម្រួលបានឡើយ។ ក្នុងពេលនោះ ៦៥% ប្រជាពលរដ្ឋសម្តែងការព្រួយបារម្ភអំពីនិតិប្រតិបត្តិជាពិសេសគឺការលៃទុកសំរាប់នាយករដ្ឋមន្ត្រី  Prayut Chan-ocha អំណាចអតិបរិមាតាមមាត្រា ៤៤ របស់រដ្ឋធម្មនុញ្ញបណ្តោះអាសន្នឆ្នាំ ២០១៤៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ