ប្រជាពលរដ្ឋ EU អាចដាក់ពាក្យបណ្ដឹងប្រឆាំងនឹងវិធានការរឹតត្បិត

ប្រជាពលរដ្ឋ EU អាចដាក់ពាក្យបណ្ដឹងប្រឆាំងនឹងវិធានការរឹតត្បិត - ảnh 1
សាខាមួយរបស់ធនាគារជាតិក្រិកបិទទ្វារក្នុងអំឡុងពេលកើតមានឡើងការធ្វើកូដកម្មប្រឆាំងជំទាស់វិធានការរឹតត្បិត (រូបថត៖AFP/TTXVN)

(VOVworld) - តុលាការអឺរ៉ុបនាថ្ងៃទី២០ កញ្ញា បាននាំចេញសេចក្ដីសំរេចប្រវត្តិ
សាស្ត្រមួយ តាមនោះ ប្រជាពលរដ្ឋនៃប្រទេសសមាជិកសហភាពអឺរ៉ុប (EU) ទាំង
អស់ នាពេលខាងមុខអាចដាក់ពាក្យបណ្ដឹងជូនតុលាការដើម្បីទាមទារឲ្យសំណង
ប្រសិនបើវិធានការរឹតត្បិតប្រឆាំងវិបត្តិនោះ រំលោភទៅលើសិទ្ធិជាសារវ័ន្តរបស់
ប្រជាពលរដ្ឋ។តាមកាសែត “Die Welt” របស់អាល្លឺម៉ង់ថា ប្រជាពលរដ្ឋក្រិកអាចដាក់
ពាក្យបណ្ដឹង ប្រសិនបើគេបង្ហាញភ័ស្តុតាងសរឲ្យឃើញថា គេមិនមានប្រាក់គ្រប់
គ្រាន់ដើម្បីទិញថ្នាំព្យាបាលជំងឺ ដោយសារត្រូវទ្រាំទ្របន្ថែមនូវខ្ទង់ចំណាយផ្សេងៗ
ទៀត ដែល ចាប់ផ្ដើមពីកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនិងម្ចាស់បំណុល។តំណាង
នៃគណៈ បក្សបៃតងនៅអាល្លឺម៉ង់លោក Sven Giegold ចាត់ទុកថា សេចក្ដីសំរេចថ្មី
របស់ តុលាការអឺរ៉ុបជាជំហានលោតផ្លោះក្នុងកិច្ចការពារសិទ្ធិមនុស្ស ព្រមទាំង
សន្យាថា នឹងគាំទ្រប្រជាជនដែលកំពុងជួបការលំបាកនៅប្រទេសនានាដែលកំពុង
រងការជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដោយសារវិធានការរឹតត្បិតបង្កឡើង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ