ប្រជាអាណិកជនចំនួន ៩០០ នាក់ចូលរួមពិធីជួបសំណេះសំណាលអំណរឆ្នាំថ្មី ២០២០
(VOVWORLD) - នារសៀលថ្ងៃទី ១៣ ខែមករា នៅទីក្រុងហូជីមិញ ប្រជាអាណិកជនជាង ៩០០ នាក់បានចូលរួម ពិធីជួបសំណេះសំណាលអំណរឆ្នាំថ្មី ២០២០ ដែលរៀបចំឡើងដោយ គណៈកម្មាធិការបក្សទីក្រុងហូជីមិញ។
ពិធីជួបសំណេះសំណាលអំណរឆ្នាំថ្មី ២០២០ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម) |
នៅក្នុងពិធីជួបសំណេះសំណាលនេះ ប្រជាអាណិកជនជាច្រើនរូបបានចែករំលែកអំពីចំណាប់អារម្មណ៍ មនោសញ្ចេតនា និងបំណងប្រាថ្នារបស់ខ្លួន សម្រាប់ចូលរួមកម្លាំងកាយចិត្តទៅក្នុងការកសាង និងអភិវឌ្ឍន៍ទីក្រុងហូជីមិញឲ្យក្លាយទៅជាទីក្រុងឆ្លាតវៃ រួមទាំងជួយឧបត្ថម្ភសហគ្រាសនានារបស់ទីក្រុងនិយាយដោយឡែក និងសហគ្រាសនៅទូទាំងប្រទេសនិយាយាយរួម ក្នុងការអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព នូវរាល់កិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលវៀតណាមជាប្រទេសហត្ថលេខី ស្វែងរកទីផ្សារ និងអំពាវនាវធ្វើការវិនិយោគ។
អញ្ជើញថ្លែងនៅទីនេះ លោក Le Minh Tuyen អាណិកជនវៀតណាមនៅបារាំងបានចែករំលែកថា៖ “ក្នុងរយៈពេល ១០ ឆ្នាំ កន្លងទៅ ខ្ញុំតែងតែបានចូលរួមក្នុងពិធីជួបសំណេះសំណាលនេះជាប្រចាំឆ្នាំ។ ខ្ញុំពិតជាមានសេចក្ដីសប្បាយរីករាយណាស់ នៅពេលបានជួបជុំមិត្តភក្តិ។ ការរៀបចំពិធីជួបសំណេះសំណាលជាមួយអាណិកជនដូច្នេះ គឺជាគំនិតផ្ដូចផ្ដើមដ៏ល្អ ព្រោះថា នេះគឺជាឱកាសដើម្បីប្រជាអាណិកជនវៀតណាម និងប្រជាជនវៀតណាមអាចយោគយល់គ្នានិងជិតស្នទ្ធិនឹងគ្នាថែមទៀត”៕