ប្រតិកម្មចំពោះការដែលអាមេរិកប្រើសិទ្ធវេតូសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប.

(VOVWORLD) -នាថ្ងៃទី ១៨ ធ្នូ អេហ្ស៊ីបបានសម្តែងការអស់សង្ឃឹមចំពោះមុខការដែល ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. មិនអនុម័តលើសេចក្តីសម្រេចចិត្តដែលអំពាវនាវឲ្យអាមេរិក ដកសេចក្តីសម្រេចទទួលស្គាល់ Jerusalem  ជារដ្ឋធានីរបស់អ៊ីស្រាអែល។ 
ប្រតិកម្មចំពោះការដែលអាមេរិកប្រើសិទ្ធវេតូសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប.  - ảnh 1 ប្រតិកម្មចំពោះការដែលអាមេរិកប្រើសិទ្ធវេតូសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. 

(VOVworld) – នាថ្ងៃទី ១៨ ធ្នូ អេហ្ស៊ីបបានសម្តែងការអស់សង្ឃឹមចំពោះមុខការដែល ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. មិនអនុម័តលើសេចក្តីសម្រេចចិត្តដែលអំពាវនាវឲ្យអាមេរិក ដកសេចក្តីសម្រេចទទួលស្គាល់ Jerusalem  ជារដ្ឋធានីរបស់អ៊ីស្រាអែល។ ក្រសួងការ បរទេសអេហ្ស៊ីបបានឲ្យដឹងថា៖ កែរបានឡើងសម្លេងតាងនាមឲ្យបណ្ដាប្រទេសអារ៉ាប់ជូន ឡើងគ្រោងសេចក្តីសម្រេចចិត្តថ្កោលទោសយ៉ាងខ្លាំងក្លាសេចក្តីសម្រេចរបស់ប្រធានាធិបតី អាមេរិក Donald Trump ។ គំរោងសេចក្តីសម្រចចិត្តនេះត្រូវបានអាមេរិកប្រើសិទ្ធិវេតូ បន្ទាប់ពីទទួលបានការគាំទ្រពីសមាជិកក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ចំនួន ១៤ ទៀត ក្នុងនោះ មានសម្ព័ន្ធមិត្តសំខាន់ៗរបស់វ៉ាស៊ីនតោន ដូចជា៖ អង់គ្លេស បារាំង អ៊ីតាលី ជប៉ុន និងអ៊ុយក្រែន។ នាថ្ងៃដដែល ក្រសួងការបរទេសទួរគីបានឲ្យដឹងថា៖ អានការ៉ាមានការ  «រន្ធត់» ណាស់នៅ ចំពោះមុខការដែល សេចក្តីសម្រេចចិត្តមួយរបស់ក្រុមប្រឹក្សារសន្តិសុខ អ.ស.ប. ដែលអំពាវនាវដកសេចក្តីសម្រេចរបស់អាមេរិក ត្រូវបានដាក់វេតូនៅ អ.ស.ប.៕

ប្រតិកម្មទៅវិញ

ផ្សេងៗ