|
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Ban Ki Moon (xaluan.com) |
Vovworld-រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov នាថ្ងៃទី២០មករាបាន
ប្រកាសថា អកប្បកិរិយាខ្វះសុច័ន្ទះរបស់ភាគីប្រឆាំងនៅស៊ីរីចំពោះការដែលអ៊ីរ៉ង់
ចូលរួមសន្និសីទសន្តិភាពស្ដីពីប្រទេសស៊ីរី (សន្និសីទទីក្រុង Geneva 2) ដែលគ្រោង
នឹងប្រព្រឹត្តទៅនៅស្វីសនាថ្ងៃទី២២មករាគឺមិនសមស្រប។ លោករដ្ឋមន្ត្រី Lavrov
បានលើកច្បាស់ថា ប្រទេសជាង៤០បានអញ្ចើញចូលរួមសន្និសីទសន្តិភាពនៅ
Geneva ដើម្បីពិភាគ្សាវិធានការអំពីការបញ្ចប់សង្គ្រាមស៊ីវិលនៅស៊ីរីនិងប្រសិនបើ
អ៊ីរ៉ង់មិនបានចូលរួមសន្និសីទលើកនេះ កិច្ចប្រជុំពេញអង្គនឹងដូចជាការលេងសើច
មួយតែប៉ុណ្ណោះ។
នាថ្ងៃដ៏ដែល ចិនជាថ្មីម្ដងទៀតបានអំពាវនាវឲ្យភាគីទាក់ទិននានាក្នុងជំលោះនៅស៊ីរីសកម្មចូលរួមសន្និសីទលើកនេះនិងសន្យាអនុវត្តសេចក្តីថ្លែងការណ៍ក្រុង
Geneva លើគ្រប់វិស័យតុល្យភាពនិងប្រសិទ្ធភាព។
ក្នុងពេលនោះមន្ត្រីជាន់ខ្ពស់ម្នាក់នៃក្រសួងការបរទេសអាមេរិកបានឲ្យដឹងថា វ៉ាសីនតោនកំពុងពិភាគ្សាជាមួយអង្គការសហប្រជាជាតិអំពីសេចក្តីអញ្ចើញដោយ
ចៃដន្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Ban Ki Moon ចំពោះអ៊ីរ៉ង់និងសម្ដែងក្តីសង្ឃឹមថាអង្គការសហប្រជាជាតិនឹងដកចេញវិញនូវសេចក្តីអញ្ចើញ
នេះ។ អ្នកការទូតពោលខាងលើបានលើកច្បាស់ថា អ៊ីរ៉ង់មិនដែលគាំទ្រកិច្ចព្រម
ព្រៀងដែលទទួលបាននៅសន្និសីទ Geneva 1 នាខែមិថុនាឆ្នាំ២០០១២ឡើយ តាម
នោះអំពាវនាវឲ្យបង្កើតរដ្ឋាភិបាលបណ្ដោះអាសន្នអន្តរកាលនៅស៊ីរីដើម្បីនាំប្រទេស
មជ្ឈឹមបូព៌ានេះផុតពីជំលោះដែលអូសបន្លាយក្នុងរយៈពេល៣ឆ្នាំកន្លងមក៕