ប្រតិកម្មរបស់លោកខាងលិចចំពោះការដែលរុស្ស៊ីបញ្ឈប់គំរោងការចរន្តហូរទៅខាងត្បូង
|
ប្រតិកម្មរបស់លោកខាងលិចចំពោះការដែលរុស្ស៊ីបញ្ឈប់គំរោងការចរន្តហូរទៅខាងត្បូង (Xinhua) |
Vovworld-អនុប្រធានគណៈកម្មាធិការអឺរ៉ុប (EC) Kristalina Georgieva នាថ្ងៃទី២ធ្នូ
បានឲ្យដឹងថា ការដែលរុស្ស៊ីប្រកាសថា ប្រទេសនេះនឹងបញ្ឈប់គំរោងការខ្សែបំពង់
បង្ហូឧស្ម័នដុត ចរន្តហូរទៅខាងត្បូងបានសឲ្យឃើញថា សហភាពអឺរ៉ុប (EU) ត្រូវស្វែង
រកប្រភពផ្គត់ផ្គងថាមពលថ្មី។
មុននោះប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានប្រកាសបញ្ឈប់អនុវត្តគំរោង
ការសាងសង់ខ្សែបំពង់បង្ហូឧស្ម័នដុត ចរន្តហូទៅខាងត្បូងពីរុស្ស៊ីទៅអឺរ៉ុបកណ្ដាលនិង
អឺរ៉ុបខាងត្បូងដោយសារម៉ូស្គូមិនទទួលបានលិខិតសាងសង់ពីប៊ុលហ្គារីដោយសំពាធ
ពី EU។ លោក Putin បានស្នើរភាគីប៊ុលហ្គារីសំណូមពរ EU សងការខូតខាតដោយផល
ប្រយោជន៍ដែលគំរោងការនេះមិនបានអនុវត្ត។
ខណៈពេលនោះប្រធានាធិបតីប៊ុលហ្គារីលោក Rosen Plevneliev បានបដិសេធការ
ចោទប្រកាន់ពីរុស្ស៊ី។ថ្លែងមតិជាមួយមជ្ឈដ្ឋានអ្នកសារព័ត៌មាននាថ្ងៃទី២ធ្នូលោក
Rosen Plevneliev បានសង្កត់ធ្ងន់ថាចរន្តហូរទៅខាងត្បូងមិនមែនជាគំរោងការរវាងរុស្ស៊ី
ជាមួយប៊ុលហ្គារីទេនោះគឺរវាងរុស្ស៊ីនិងសហភាពអឺរ៉ុបហេតុនេះហើយការសំរេចចិត្ត
សុទ្ធតែដោយម៉ូស្គូនិង EU នាំចេញ៕