ប្រតិកម្មរបស់វៀតណាមអំពីការដែលនាវាថៃដេញវាយប្រហារទូកនេសាទត្រីវៀតណាម
|
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោក Le Hai Binh |
Vovworld-នាថ្ងៃទី១៧កញ្ញាឆ្លើយសំនួររបស់អ្នកយកព័ត៌មានស្នើរឲ្យដឹងអំពី
ប្រតិកម្មរបស់វៀតណាមចំពោះការដែលនាថ្ងៃទី១១កញ្ញនាវាថៃបានដេញទូក
នេសាទត្រីមួយចំនួនរបស់វៀតណាមនិងប្រើប្រាស់អាវុធវាយប្រហារដែលធ្វើឲ្យ
អ្នកនេសាទវៀតណាមម្នាក់ត្រូវស្លាប់និង២នាក់ទៀតរងរបួស អ្នកនាំពាក្យក្រសួង
ការបរទេសវៀតណាមលោក Le Hai Binh បានឲ្យដឹងថា៖
ក្នុងរាល់ករណី វៀតណាមថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះអំពើរប្រកាន់
អមនុស្សធម៍ប្រើប្រាស់ឬគំរាមកំហែងប្រើប្រាស់អំពើហឹង្សាចំពោះអ្នកនេសាទវៀត
ណាម។ វៀតណាមសំណូមពរភាកីថៃសង្កេតការណ៍បញ្ជាក់ច្បាស់ករណីធ្វើឲ្យ
ច្បាស់ការទទួលខុសត្រូវនិងដោះស្រាយរាល់បុគ្គលទាក់ទិនសងការខូចខាតសម
ស្របសំរាប់អ្នកនេសាទវៀតណាមមិនទុកឲ្យកើតមានឡើងករណីប្រហាក់ប្រហែល
ជៀសវាងមិនឲ្យរងឥទ្ធិពលទៅលើទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-ថៃ។
ភាគីវៀតណាមនិងស្ថាប័នមានសមត្ថកិច្ចបាននិងកំពុងសហការជិតស្និទ្ធសំដៅ
បង្កើនការគ្រប់គ្រងឃ្លាំមើលសកម្មភាពអាជីវកម្មជលផលរបស់អ្នកនេសាទវៀត
ណាមសំដៅធានាគោរពដំបន់សមុទ្រប្រទេសទាក់ទិននានា៕