ប្រតិកម្មរបស់សហគមន៍អន្តរជាតិចំពោះការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ Gaza


ប្រតិកម្មរបស់សហគមន៍អន្តរជាតិចំពោះការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ Gaza - ảnh 1
ប្រតិកម្មរបស់សហគមន៍អន្តរជាតិចំពោះការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ Gaza
 (Image: nguyentandung.org)

(VOVworld) – នាថ្ងៃទី ៣០ កក្កដា អគ្គលេខាធិការ អ.ស.ប. លោក Ban Ki-Moon បានថ្កោលទោសយ៉ាងខ្លាំងក្លាការវាយប្រហារដោយយន្តហោះរបស់អ៊ីស្រាអែល
តម្រង់ ទៅលើសាលាបថមសឹក្សានៅតំបន់  Gaza ដែលធ្វើឲ្យមនុស្សចំនួន ១៦
នាក់ត្រូវស្លាប់  ព្រមទាំង សង្កត់ធ្ងន់ថា៖ បណ្ដាអ្នកបង្ករឿងហេតុនេះត្រូវជំនុំជំរះ
តាមយុត្តិធម៌។ ថ្លែងមតិនៅដំណើរទស្សនកិច្ចនៅ Costa Rica  លោក Ban Ki-Moon
បានឲ្យដឹងថា៖ សាលាពោលខាងលើចំណុះ អ.ស.ប. និងនេះគឺជាលើកទី ១៧
ដែលអង្គការនេះជូន ដំណឹងដល់កងទ័ពអ៊ីស្រាអែលអំពីទីកន្លែងនៃសាលានេះ
ប៉ុន្តែ ភាគីអ៊ីស្រាអែលបាន មិនអើពើដល់សេចក្តីប្រកាសនេះ។ ប្រធានាធីបតី
Costa Rica  លោក Guillermo Solis ក៏បានថ្កោលទោសស្ថានភាពជំលោះនៅតំបន់
Gaza ផងដែរ ព្រមទាំង អំពាវនាវឈប់ បាញ់ភ្លាមមួយរំពិចក្រោមការត្រួតពិនិត្យ
របស់ អ.ស.ប. ។ នៅវ៉ាស៊ីងតោន វិមានសក៏ បានបញ្ជាក់ថា៖ កាយវិការបស់
អ៊ីស្រាអែលគឺជាសកម្មភាពមិនគោរពតួនាទីកណ្ដាល របស់ អ.ស.ប. ហើយ
ករណីដូច្នេះបង្ហាញភាពចាំបាច់នៃការទទួលបទឈប់បាញយ៉ាងឆាប់ៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ