ប្រតិកម្មរបស់អ៊ីរ៉ាក់អំពីការដែលអាមេរិកសម្រេចបិទស្ថានកុងស៊ុលប្រចាំនៅទីក្រុង Basra

(VOVWORLD) -រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានចេញបញ្ជាដោយស្នើឲ្យបុគ្គលិកទាំងអស់នៅស្ថានកុងស៊ុលប្រចាំនៅ ទីក្រុង Basra ត្រូវចាកចេញពីទីនេះ ហើយស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅទីក្រុង Baghdad នឹងទទួលបន្ទុករាល់សេវាកម្មនៅទីនេះ។
ប្រតិកម្មរបស់អ៊ីរ៉ាក់អំពីការដែលអាមេរិកសម្រេចបិទស្ថានកុងស៊ុលប្រចាំនៅទីក្រុង Basra - ảnh 1ស្ថានកុងស៊ុលសហរដ្ឋអាមេរិកប្រចាំនៅទីក្រុង Basra ។ រូបថត៖ gulf-times.com 

នាថ្ងៃទី ២៩ ខែកញ្ញា ក្រសួងការបរទេសអ៊ីរ៉ាក់បានសម្តែងនូវ "ការសោកស្តាយ" ខណៈដែលសហរដ្ឋអាមេរិកបានសម្រេច បិទស្ថានកុងស៊ុលអាមេរិកប្រចាំនៅទីក្រុង Basra ភាគខាងត្បូងប្រទេសនេះ ដែលជាកន្លែងកើតមានឡើងការធ្វើបាតុកម្មហឹង្សានាពេលថ្មីៗនេះ។

មុននេះ នាថ្ងៃទី ២៨ ខែកញ្ញា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានចេញបញ្ជាដោយស្នើឲ្យបុគ្គលិកទាំងអស់នៅស្ថានកុងស៊ុលប្រចាំនៅ ទីក្រុង Basra ត្រូវចាកចេញពីទីនេះ ហើយស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅទីក្រុង Baghdad នឹងទទួលបន្ទុករាល់សេវាកម្មនៅទីនេះ។ តាមរដ្ឋមន្ត្រីលោក Pompeo ថាវ៉ាស៊ីនតោនបានសម្រេចបិទស្ថានកុងស៊ុលនេះ គឺដោយសារ ការគំរាមកំហែងជាក់ស្ដែង ដែលកំពុងកើនឡើងពីភាគីអ៊ីរ៉ង់ ចំពោះមូលដ្ឋានអាមេរិកប្រចាំនៅអ៊ីរ៉ាក់ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមក។ លោកក៏បានព្រមានថាសហរដ្ឋអាមេរិកនឹងធ្វើការតបតវិញ ភ្លាមមួយរំពេច និង សម្តិសម ចំពោះរាល់ការវាយប្រហាររបស់អ៊ីរ៉ងទៅលើប្រជាពលរដ្ឋអាមេរិកឬស្ថាប័នការទូតរបស់អាមេរិកប្រចាំនៅអ៊ីរ៉ាក់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ