ប្រទេសកាតាមានបំណងប្រាថ្នាចង់ក្លាយទៅជាសមាជិកពេញសិទ្ធិរបស់ NATO
(VOVWORLD) -ប្រទេសកាតាមានបំណងប្រាថ្នាចង់ក្លាយទៅជាសមាជិកពេញសិទ្ធិនៃអង្គការ សន្ធិសញ្ញាអាត្លង់ទិចខាងជើង (NATO) ។
ប្រទេសកាតាមានបំណងប្រាថ្នាចង់ក្លាយទៅជាសមាជិកពេញសិទ្ធិរបស់ NATO |
យោងតាមសេចក្តីថ្លែងការណ៍មួយ ដែលបានចុះផ្សាយក្នុងទស្សនវដ្តីជាផ្លូវការ របស់ក្រសួងការពារជាតិកាតានាថ្ងៃទី ៥ ខែមិថុនា លោក Khalid bin Mohamed Al-Attiyah រដ្ឋមន្ត្រីក្រសួងការពារជាតិកាតា បានអះអាងថាកាតាគឺជាប្រទេស មួយក្នុងចំណោមប្រទេសដ៏សំខាន់បំផុតក្នុងតំបន់មជ្ឈឹមបូព៌ា ដែលមាន សក្តានុពលខាងយុទ្ធករណ៍។លោកក៏បានឲ្យដឹងថានាបច្ចុប្បន្ននេះប្រទេសកាតា ជាសម្ព័ន្ធមិត្តខាងក្រៅដ៏សំខាន់របស់ NATO ហើយយុទ្ធសាស្ត្ររយៈពេលវែង របស់ទីក្រុងដូហាគឺក្លាយទៅជាសមាជិកពេញសិទ្ធិ នៃអង្គការ NATO នេះផង ដែរ។ យោងតាមរដ្ឋមន្ត្រីការពារជាតិកាតាទំនាក់ទំនងរវាងកាតានិង NATO កំពុង រីកចម្រើនដោយឥតឈប់ឈរហើយ ទីក្រុងដូហាអាចក្លាយទៅជាទីកន្លែងបោះទ័ពសំខាន់ៗរបស់អង្គភាពនានា ឬ ជាទីតាំងមួយនៃមជ្ឈមណ្ឌលជំនាញការរបស់ NATO ផងដែរ៕