ប្រទេសកោះប៉ាស៊ីហ្វិកជា​ច្រើន​អំពាវនាវឱ្យមានកាតព្វកិច្ចគតិយុត្តរបស់បណ្តាប្រទេសស្តីពីបញ្ហាអាកាសធាតុ

(VOVWORLD) - នៅថ្ងៃទី១៨ ខែកក្កតា បណ្តាប្រទេសកោះប៉ាស៊ីហ្វិកបានអំពាវនាវឲ្យតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ចេញសាលក្រមកំណត់ជាក់ស្ដែង ស្តីពីកាតព្វកិច្ចគតិយុត្តរបស់ប្រទេសនានា ក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតិ។
ប្រទេសកោះប៉ាស៊ីហ្វិកជា​ច្រើន​អំពាវនាវឱ្យមានកាតព្វកិច្ចគតិយុត្តរបស់បណ្តាប្រទេសស្តីពីបញ្ហាអាកាសធាតុ - ảnh 1រូបភាព៖ AFP/TTXVN

នៅក្នុងសេចក្តីថ្លែងការណ៍ដែលបាននាំចេញបន្ទាប់ពីកិច្ចប្រជុំកំពូលនៃវេទិកាប្រទេសកោះប៉ាស៊ីហ្វិកលើកទី ៥១ ដែលបានប្រព្រឹត្តទៅនៅទីក្រុងហ្វីជី កាលពីសប្តាហ៍មុន មេដឹកនាំនៃបណ្តាប្រទេសកោះទាំងនេះបានអំពាវនាវឱ្យ ICJ កំណត់យ៉ាងច្បាស់លាស់នូវកាតព្វកិច្ចរបស់ប្រទេសនានាក្នុងការ "ការពារសិទ្ធិសម្រាប់ជំនាន់បច្ចុប្បន្ន និងជំនាន់អនាគត ចំពោះផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ" ។ បណ្តាប្រទេសកោះប៉ាស៊ីហ្វិកសង្ឃឹមថា តុលាការអន្តរជាតិដែលមានទីស្នាក់ការនៅទីក្រុង La Haye (ហូឡង់) នឹងដាក់ចេញកាតព្វកិច្ចគតិយុត្តមានលក្ខណៈចាប់បង្ខំខ្ពស់ជាង ចំពោះបណ្តាប្រទេសដែលបញ្ចេញឧស្ម័នកាបូនច្រើន តាមនោះ ជំរុញសកម្មភាពជាក់ស្តែង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ