ប្រទេសកូរ៉េខាងត្បូងអំពាវនាវឱ្យស.ប.ប កូរ៉េ មានជំហានជាក់ស្តែងឆ្ពោះទៅរកការរំសាយអាវុធនុយក្លេអ៊ែរ

(VOVWORLD) - លោក Moon Chung-in ទីប្រឹក្សាសន្តិសុខជាន់ខ្ពស់មួយរូបរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in កាលពីថ្ងៃទី១៩ខែមិនា បានអំពាវនាវឱ្យកូរ៉េខាងជើងមាន "សកម្មភាពជាក់ស្តែង" ឆ្ពោះទៅការរំសាយអាវុធនុយក្លេអ៊ែរ សំដៅជួយការបំបែកភាពជាប់គាំងនៅក្នុងការចរចាជាមួយអាមេរិក ព្រមទាំង ព្រមានថាការអត់ធ្មត់របស់ក្រុងសេអ៊ូលជាមួយទីក្រុងព្យុងយ៉ាងកំពុងថយចុះ។
ប្រទេសកូរ៉េខាងត្បូងអំពាវនាវឱ្យស.ប.ប កូរ៉េ មានជំហានជាក់ស្តែងឆ្ពោះទៅរកការរំសាយអាវុធនុយក្លេអ៊ែរ - ảnh 1 លោក Moon Chung-in ទីប្រឹក្សាសន្តិសុខជាន់ខ្ពស់របស់ប្រធានាធិបតីកូរ៉េខាងត្បូង

លោក Moon Chung-in បានព្រមានថាការបាញ់សាកល្បងមីស៊ីលឬផ្កាយរណបរបស់កូរ៉េខាងជើង សុទ្ធសឹងជា«គ្រោះមហន្តរាយ» និងជា«ផលវិបាកដ៏ធ្ងន់ធ្ងរ»។ មន្ត្រីរូបនេះក៏បានសង្កត់ធ្ងន់ថា គោលដៅរបស់លោក Moon Jae-in គឺ ចង់ឲ្យមាន"ឧបទ្វីបកូរ៉េមួយដោយគ្មានអាវុធនុយក្លេអ៊ែរ សុខសន្តិភាពនិងសម្បូររុងរឿង" ហើយលោកក៏សង្កត់ធ្ងន់ទៀតថា ប្រធានាធិបតីកូរ៉េខាងត្បូងនឹងមិនទទួលយកកិច្ចព្រមព្រៀងសន្តិភាពណាមួយជាមួយកូរ៉េខាងជើងដែលមានអាវុធនុយក្លេអ៊ែរនោះឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ