ប្រទេសកូរ៉េទាំងពីរពន្លឿនរៀបចំការជួបជុំក្រុមគ្រួសារដែលបានឃ្លាតពីគ្នាតាម រយៈទូរទស្សន៍ផ្សាយផ្ទាល់
(VOVWORLD) - ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានសម្រេចលើកលែងបទដាក់ទណ្ឌកម្មដើម្បីអនុញ្ញាតឱ្យមជ្ឈដ្ឋានមន្ត្រីប្រទេសកូរ៉េទាំងពីរ រៀបចំការជួបជុំគ្រួសារដែលបានឃ្លាតពីគ្នាក្នុងសម័យសង្គ្រាម ១៩៥០-១៩៥៣ តាមរយៈ ទូរទស្សន៍ការផ្សាយផ្ទាល់។
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in |
នាថ្ងៃទី ៤ ខែមីនា ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប បានដកស្រង់សម្តីមន្រ្តីកូរ៉េខាងត្បូងម្នាក់ដោយមានប្រសាសន៍ថា ក្រុមប្រឹក្សាសន្តិសុខបាននាំចេញសម្រេចចិត្តនេះកាលពីសប្តាហ៍មុន ដែលអនុញ្ញាតឱ្យនាំយកឧបករណ៍ចាំបាច់ទៅកាន់ប្រទេសកូរ៉េខាងជើង ដើម្បីសម្របសម្រួលការរៀបចំពិធីជួបជុំគ្នាក្រោមរូប ភាពតាមទូរទស្សន៍ផ្សាយផ្ទាល់។ គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលលើកទី ៣ រវាងប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in និងថ្នាក់ដឹកនាំកូរ៉េខាងជើងលោក Kim Jong-un បានប្រព្រឹត្តទៅនៅរដ្ឋធានីព្យុងយ៉ាង ហើយភាគីទាំងពីរបានឯកភាពគ្នារួមសហការគ្នាដើម្បីអនុញ្ញាតឱ្យគ្រួសារនានាដែលឃ្លាត ពីគ្នាត្រូវបានជួបជុំគ្នាតាមរយៈទូរទស្សន៍ផ្សាយផ្ទាល់ និងបញ្ជូនសារទៅវិញទៅមកតាមរយៈ វីដេអូ៕