ប្រទេសចិននឹងបើកចំហទ្វារយ៉ាងទូលំទូលាយជាមួយនឹងពិភពលោក
(VOVWORLD) - អគ្គលេខាបក្ស លោក Xi Jinping បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍ របស់ចិនមិនអាចកាត់ផ្ដាច់ចេញពីពិភពលោកបានទេ ហើយបានសន្យាថា ប្រទេសនេះ នឹងបើកចំហទ្វារកាន់តែទូលំទូលាយនិងស៊ីជម្រៅជាមួយពិភពលោក។
អគ្គលេខាបក្ស លោក Xi Jinping ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីសន្និបាតមជ្ឈិមលើកទី១។ (រូបថត៖ Bich Thuan/អ្នកសារព័ត៌មាន VOV ប្រចាំនៅប្រទេសចិន) |
នៅថ្ងៃទី ២៣ ខែតុលានៅរដ្ឋធានីប៉េកាំង បន្ទាប់ពីសន្និបាតលើកទី១នៃគណៈ កម្មាធិការមជ្ឈិមនីតិកាលទី ២០ នៃបក្សកុម្មុយនិស្តចិន គណៈកម្មាធិការអចិន្ត្រៃយ៍ នៃការិយាល័យនយោបាយបានជួបប្រាស្រ័យជាមួយសារព័ត៌មានក្នុងស្រុកនិង បរទេស។ នៅទីនេះ អគ្គលេខាបក្ស លោក Xi Jinping បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍ របស់ចិនមិនអាចកាត់ផ្ដាច់ចេញពីពិភពលោកបានទេ ហើយបានសន្យាថា ប្រទេសនេះ នឹងបើកចំហទ្វារកាន់តែទូលំទូលាយនិងស៊ីជម្រៅជាមួយពិភពលោក។
សន្និបាតមជ្ឈិមលើកទី១ នីតិកាលទី២០នៃបក្សកុម្មុយនិស្តចិនបានបោះឆ្នោត ជ្រើសតាំងការិយាល័យនយោបាយដែលមានសមាជិកចំនួន២៤រូប ក្នុងនោះមាន សមាជិកអចិន្ត្រៃយ៍ការិយាល័យនយោបាយចំនួន៧រូប។ ក្នុងនោះ ជាពិសេស លោក Xi Jinping បន្តជាប់ឆ្នោតជាអគ្គលេខាបក្សសម្រាប់អាណត្តិទី៣៕