ប្រទេសចិននៅតែកំពុងខិតខំប្រឹងប្រែងគ្រប់គ្រងការរាតត្បាតនៃជំងឺកូវីដ-១៩

(VOVWORLD) - នៅប្រទេសចិន ប្រទេសនេះនៅតែកំពុងខិតខំប្រឹងប្រែងគ្រប់គ្រងការរីក រាលដាលនៃជំងឺកូវីដ-១៩។ រដ្ឋធានីប៉េកាំងកាលពីថ្ងៃទី ២៧ ខែមេសាមានករណីឆ្លងថ្មី ចំនួន ៥០។ បច្ចុប្បន្ននេះ រដ្ឋបាលទីក្រុងបានចាប់ផ្តើមអនុវត្តន៍កម្មវិធីធ្វើតេស្តទ្រង់ ទ្រាយធំ ដើម្បីទប់ស្កាត់ហានិភ័យនៃការផ្ទុះឡើង។

ប្រទេសចិននៅតែកំពុងខិតខំប្រឹងប្រែងគ្រប់គ្រងការរាតត្បាតនៃជំងឺកូវីដ-១៩ - ảnh 1ការយកសំណាកធ្វើតេស្តសម្រាប់ប្រជាពលរដ្ឋនៅទីក្រុងប៉េកាំង កាលពីថ្ងៃទី២៦ មេសា ឆ្នាំ២០២២។ (រូបថត៖ Xinhua/TTXVN)
យោងតាមគេហទំព័រស្ថិតិ worldometers.info គិតត្រឹមម៉ោង ១ ព្រឹក ថ្ងៃទី ២៨ខែមេសា (ម៉ោង UTC) ពិភពលោកបានកត់ត្រាករណីឆ្លង កូវីដ-១៩ ចំនួនជាង ៥១១,៣ លានករណី ក្នុងនោះមានអ្នកស្លាប់ជាង ៦,២៥ លាននាក់។
សហរដ្ឋអាមេរិកគឺជាប្រទេសដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយការរាតត្បាតនៃជំងឺកូវីដ-១៩ ដោយមានអ្នកស្លាប់សរុបជាង ១ លាននាក់ ក្នុងចំណោមករណីឆ្លង ជាង ៨២,៨ លាននាក់។
នៅប្រទេសចិន ប្រទេសនេះនៅតែកំពុងខិតខំប្រឹងប្រែងគ្រប់គ្រងការរីក រាលដាលនៃជំងឺកូវីដ- ១៩។ រដ្ឋធានីប៉េកាំងកាលពីថ្ងៃទី ២៧ ខែមេសាមានករណីឆ្លងថ្មី ចំនួន ៥០។ បច្ចុប្បន្ននេះ រដ្ឋបាលទីក្រុងបានចាប់ផ្តើមអនុវត្តន៍កម្មវិធីធ្វើតេស្តទ្រង់ទ្រាយធំ ដើម្បីទប់ស្កាត់ហានិភ័យនៃការផ្ទុះឡើង។
នៅថ្ងៃដដែលនោះ នៅទីក្រុងសៀងហៃ មានអ្នកស្លាប់ចំនួន ៤៧នាក់ ដោយសារ ជំងឺកូវីដ-១៩ ហើយជាង ១ម៉ឺនករណីថ្មីត្រូវបានរកឃើញ។
អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បានព្រមានថា មេរោគ SARS-CoV-2 មិនទាន់រលាយបាត់ទេ វានៅតែរីករាល ដាល បំប្លែងខ្លួន ហើយបណ្តាលឲ្យមានការស្លាប់។ ការគំរាមកំហែងនៃវ៉ារ្យ៉ង់ថ្មីដ៏ គ្រោះថ្នាក់គឺនៅតែមាន ហើយទោះបីជាចំនួនករណីស្លាប់បានថយចុះក៏ដោយ ក៏ផលវិបាករយៈពេលវែងចំពោះអ្នកដែលបានជាសះស្បើយពីជំងឺនេះ មិនទាន់ត្រូវបាន យល់ច្បាស់នៅឡើយទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ