ប្រទេសចិននៅតែបន្តស្នើឱ្យសហរដ្ឋអាមេរិកយល់ដឹងត្រឹមត្រូវអំពីស្ថានភាព
(VOVWORLD) - អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian បានសង្កត់ធ្ងន់ថាប្រទេសចិនស្នើឱ្យបុគ្គលអាមេរិកមួយចំនួន ត្រូវយល់ដឹងត្រឹមត្រូវអំពីស្ថានភាពបច្ចុប្បន្ននេះ ។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian |
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី ១១ ខែសីហា អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian បានសង្កត់ធ្ងន់ថាប្រទេសចិនស្នើឱ្យបុគ្គលអាមេរិកមួយចំនួន ត្រូវយល់ដឹងត្រឹមត្រូវអំពីស្ថានភាពបច្ចុប្បន្ននេះ ហើយរាល់ទង្វើរថ្មីៗរបស់អាមេរិកសំដៅទៅលើប្រទេសចិន និងអំពើបំផ្លាញទំនាក់ទំនង ចិន-អាមេរិក នឹងធ្វើឱ្យប្រជាជនចិនកាន់តែសាមគ្គីគ្នាយ៉ាងខ្លាំងឡើងថែមទៀត។
លោក Zhao Lijian ក៏បានអំពាវនាវឱ្យសហរដ្ឋអាមេរិកបង្កើនទំនាក់ទំនងទ្វេភាគីដើម្បីឲ្យ “វិលត្រឡប់ទៅរកគន្លងត្រឹមត្រូវប្រកបដោយសុខដុមរមនា សហប្រតិបត្តិការ និងស្ថិរភាព” ផងដែរ។ ការថ្លែងរបស់របស់លោក Zhao Lijian ត្រូវបានគេចាត់ទុកថា ផ្តោតលើលទ្ធផលនៃការស្ទង់មតិតាមប្រព័ន្ធអនឡាញរបស់កាសែត Global Times ចំពោះប្រជាជនចិនជាង ១០០.០០០ នាក់អំពីទំនាក់ទំនងចិន - អាមេរិក៕