ប្រទេសចំនួន១៥ជាប់ឆ្នោតជាសមាជិកថ្មីនៃក្រុមប្រឹក្សាសិទ្ធិមនុស្ស
|
ទិដ្ឋភាពនៃសម័យប្រជុំរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស
(រូបថតៈ TTXVN) |
(VOVworld)-នាថ្ងៃទី២១តុលា មហាសន្និបាតអង្គការសហប្រជាជាតិបាន បោះ
ឆ្នោត ជ្រើសរើសប្រទេសចំនួន១៥ ធ្វើជាសមាជិកថ្មីនៃក្រុមប្រឹក្សាសិទ្ធិ មនុស្ស
អាណត្តិ៣ឆ្នាំ ចាប់ពីថ្ងៃទី១មករាឆ្នាំ២០១៥។ ក្នុងចំនួនប្រទេសជាប់ ឆ្នោតលើក
នេះ មានប្រទេសចំនួន៥ ត្រូវបានជាប់ឆ្នោតជាថ្មីម្តងទៀត រួមមាន ប្រទេស
Bolivia, Botswana, Congo, ឥណ្ឌានិងឥណ្ឌូនេស៊ី។ ក្នុងការបោះឆ្នោត លើកនេះ អាសនៈសម្រាប់សមាជិកត្រូវបានបែងចែកតាមតំបន់ជាអាទិ៍ ៖ អាសនៈចំនួន
៤សម្រាប់បណ្តាប្រទេសអាហ្រិក អាសនៈចំនួន៤ សម្រាប់ក្រុម ប្រទេសអាស៊ី-
ប៉ាស៊ីហ្វិក ក្រុមប្រទេសអឺរ៉ុបខាងកើតទទួលអាសនៈចំនួន២ និង អាសនៈ
ចំនួន៣សម្រាប់តំបន់អាមេរិកឡាទិន និង Caribbean ហើយអាសនៈ២ ទៀត សម្រាប់បណ្តាប្រទេសអឺរ៉ុបខាងលិចនិងប្រទេសដទៃទៀត៕