ប្រទេសចំនួន ៣០ បន្ថែមទៀតអនុម័តលើសន្ធិសញ្ញាក្រុងប៉ារីសស្តីពីការទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ
|
ប្រទេសចំនួន ៣០ បន្ថែមទៀតអនុម័តលើសន្ធិសញ្ញាក្រុងប៉ារីសស្តីពីការទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ (VNA) |
(VOVworld) – អ.ស.ប. បានឲ្យដឹងថា៖ ក្នុងក្របខ័ណ្ឌសម័យប្រជុំមហាសន្និបាត
នាថ្ងៃទី ២១ កញ្ញា មានប្រទេសយ៉ាងហោចណាស់ចំនួន ៣០ បានអនុម័តជាផ្លូវ
ការលើសន្ធិសញ្ញាក្រុងប៉ារីសស្តីពីការទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុលើ ពិភព
លោកទាំងមូល។ នេះគឺជាការបោះជំហានវិជ្ជមានដើម្បីសន្ធិសញ្ញានេះចូល ជាធរ
មានយ៉ាងឆាប់រហ័ស។ រដ្ឋមន្ត្រីក្រសួងបរិស្ថានបារាំង លោក Segolene Royal
បានសង្ឃឹមថា៖ សន្ធិសញ្ញាក្រុងប៉ារីសនេះនឹងចូលជាធរមានមុនពេល សន្និសីទ
ស្តីពីបំរ៉ែបំរួលអាកាសធាតុរបស់ អ.ស.ប. ដែលគ្រោងនឹងប្រព្រឹត្តទៅ នាថ្ងៃទី ៧
វិជ្ជិកា ខាងមុខ នៅទីក្រុង Marrakesh ម៉ារ៉ុក៕