ប្រទេសចំនួន ៦០ ប្រទេសបានចុះហេត្ថលេខាលើសន្ធិសញ្ញាអំពីការជួញដូរអាវុធ
(VOVworld) – នាថ្ងៃទី ៣ មិថុនា ប្រទេសចំនួន ៦០ ប្រទេសបានចុះហេត្ថលេខាលើ សន្ធិសញ្ញាអំពីការជួញដូរអាវុធដោយ អ.ស.ប. ឧបត្ថម្ភ។ រដ្ឋមន្ត្រីការបរទេសនានា
និងតំណាងនៃប្រទេសចំនួន ៧ គឺ៖ អាហ្សង់ទីន អ៊ូស្ត្រាលី អង់គ្លេស Costa Rica
ហ្វាំងឡង់ដ៏ និង Kenya វាយតំលៃការចុះហេត្ថលេខាលើសន្ធិសញ្ញានេះគឺរបតដ៏
សែនសំខាន់។ តាមរដ្ឋមន្ត្រីការបេទេសហ្វាំងឡង់បានឲ្យដឹងថា៖ ដំណើរអនុម័ត សន្ធិសញ្ញានេះនឹងប្រព្រឹត្តទៅក្នុងរយៈពេល ១ ឆ្នាំ។ ក្នុងរយៈពេល ១០ ឆ្នាំកន្លងមក
សន្ធិសញ្ញាអំពីការជួញដូរអាវុធគឺសន្ធិសញ្ញាដំបូងដែលដាក់ចេញការកំណត់នានា
អំពីការជួញដូរអាវុធគ្រប់ប្រភេទ សំដៅនាំមកនូវតម្លាភាព ក៏ដូចជា កិច្ចការពារសិទ្ធិ មនុស្សក្នុងសកម្មភាពជួញដូរអាវុធធម្មតា។ ថ្លែងមតិចំពោះមុខមជ្ឈដ្ឋានអ្នកសារ
ព័ត៌មាន អគ្គលេខាធិការ អ.ស.ប. លោក Ban Ki-moon បានឲ្យដឹងថា៖ សន្ធិសញ្ញា ពោលខាងលើនឹងបញ្ឈប់រាល់សកម្មភាពជួញដូរអាវុធដោយសេរីនិងទប់ស្កាត់ឲ្យ
មានប្រសិទ្ធភាពការដែល ក្រុមជនប្រដាប់អាវុធភេវរករមានកម្មសិទ្ធ អាវុធទាំង
នោះ៕