ប្រទេសចំនួន ៨ នៃសហភាពអឺរ៉ុបដាក់គោលបំណងចង់លុបចោលការប្រើប្រាស់ថាមពលឧណ្ហអគ្គិសនីដើម្បីរក្សាបរិស្ថាន

(VOVWORLD) -      នាថ្ងៃទី ១៨ ខែមិថុនា គណៈកម្មការអឺរ៉ុប (EC) បានឲ្យដឹងថាមានប្រទេសចំនួន ៨ ក្នុងចំណោមប្រទេសជាសមាជិកទាំង ២៨ នៃសម្ព័ន្ធភាពនេះ បានសន្យាលុបចោលថាមពលឧណ្ហអគ្គិសនីនៅឆ្នាំ ២០៣០ ។
ប្រទេសចំនួន ៨ នៃសហភាពអឺរ៉ុបដាក់គោលបំណងចង់លុបចោលការប្រើប្រាស់ថាមពលឧណ្ហអគ្គិសនីដើម្បីរក្សាបរិស្ថាន - ảnh 1 ប្រទេសចំនួន ៨ នៃសហភាពអឺរ៉ុបដាក់គោលបំណងចង់លុបចោលការប្រើប្រាស់ថាមពលឧណ្ហអគ្គិសនីដើម្បីរក្សាបរិស្ថាន

សមាជិកអឺរ៉ុបទទួលបន្ទុកអាកាសធាតុនិងថាមពល លោក Miguel Arias Canete បានអះអាងថាកាន់តែមានប្រទេសជាសមាជិកក្នុង EU នេះ លើកឡើងការសន្យានយោបាយស្តីពីការលុបចោលថាមពលឧណ្ហអគ្គិសនីនៅក្នុងទសវត្សខាងមុខ។ក្នុងចំណោមបណ្តាប្រទេសនៅអឺរ៉ុបដែលបានសន្យានោះ ប្រទេសបារាំងនឹងដាក់គោលដៅលុបចោលថាមពលឧណ្ហអគ្គិសនីឱ្យបានឆាប់ៗបំផុត ជាពិសេសក្នុងឆ្នាំ ២០២២ គឺប្រទេសអ៊ីតាលី និងអៀរឡង់គ្រោងនឹងលុបចោលថាមពលឧណ្ហអគ្គិសនីនៅឆ្នាំ ២០២៥ ហើយប្រទេសចំនួន ៥ នៅសេសសល់ទៀត រួមមានដាណឺម៉ាក អេស្ប៉ាញ ហូឡង់ ព័រទុយហ្គាល់ និងហ្វាំងឡង់សុទ្ធតែកំណត់ផែនការនៅឆ្នាំ ២០៣០ផងដែរ។

អនុប្រធាន EC លោកស្រី Maros Sefcovic បានចាត់ទុកការសន្យាទាំងនេះជាសញ្ញាដ៏សំខាន់ពីបណ្តាប្រទេសជាសមាជិកសំខាន់ៗរបស់សហភាពអឺរ៉ុបដោយសារប្រទេសអាឡឺម៉ង់ដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុត និងការបំភាយ   ឧស្ម័នដែលបំពុលបរិស្ថានច្រើនបំផុត ក៏បានកំណត់ដំណើរការនៃការបញ្ចប់ការធ្វើអាជីវកម្មថាមពលឧណ្ហអគិ្គសនីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ