ប្រទេសចិនបានក្លាយជាវិនិយោគិនធំបំផុតនៅទ្វីបអាហ្វ្រិកក្នុងដំណាក់កាលឆ្នាំ ២០១៤-២០១៨
(VOVWORLD) - ប្រទេសចិនបានវិនិយោគទឹកប្រាក់ចំនួន ៧២,២៣ ពាន់លានដុល្លារអាមេរិកដែលជាការវិនិយោគផ្ទាល់ពីបរទេស (FDI) នៅទ្វីបអាហ្វ្រិកក្នុងដំណាក់កាលឆ្នាំ ២០១៤-២០១៨ ដោយហេតុនេះចិនបានក្លាយជាប្រទេសដែលមានទុន FDI ធំបំផុត នៅទ្វីបអាហ្វ្រិក។
ហាងលក់ទូរស័ព្ទមួយនៅនីហ្សេរីយ៉ា (រូបថត៖ bloomberg) |
ក្នុងដំណាក់កាលដូចពោលខាងលើនេះ ក្រៅពីការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ខឿនសេដ្ឋកិច្ចធំបំផុតទី ២ នៅលើពិភពលោកនេះបានធ្វើពិពិធកម្មលំហូរវិនិយោគផ្ទាល់ពីបរទេសចូលទៅក្នុងវិស័យជាច្រើនផ្សេងៗទៀត រួមមានការលក់រាយប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននិងទេសចរណ៍-សណ្ឋាគារ។ ក្រៅពីវិស័យវិនិយោគតាមបែបប្រពៃណីដូចជាហេដ្ឋារចនាសម្ព័ន្ធ ទូរគមនាគមន៍ និងហិរញ្ញវត្ថុ វិនិយោគិនបរទេសដែលដឹកនាំដោយប្រទេសចិនមាននិន្នាការពង្រីកបញ្ជីវិនិយោគទៅកាន់វិស័យនានាដែលមានសក្កានុភាពក្នុងការអភិវឌ្ឍន៍ ជាពិសេសនៅក្នុងបរិបទប្រជាជនអាហ្វ្រិកដែលរំពឹងថានឹងកើនឡើងទ្វេដងនៅឆ្នាំ ២០៥០ បើប្រៀបធៀបទៅនឹងចំនួនប្រជាជន ១,៣ ពាន់លាននាក់នាពេលបច្ចុប្បន្ន៕