ប្រទេសចិនបានដំឡើងពន្ធលើទំនិញនាំចូលពីអាមេរិកចាប់ពីខែមិថុនាឆ្នាំ២០១៩

(VOVWORLD) - ប្រទេសចិនបានប្រកាសថានឹងដំឡើងពន្ធលើការនាំចូលពីអាមេរិក ដែលមានទឹកប្រាក់ចំនួន ៦០ ពាន់លានដុល្លារអាមេរិកចាប់ពីថ្ងៃទី១ ខែមិថុនាខាងមុខនេះ បើយោងតាមសារព័ត៌មាន Bloomberg ដែលបានប្រកាសនាថ្ងៃទី ១៣ ខែឧសភានៅលើគេហទំព័ររបស់រដ្ឋាភិបាលចិនបានឲ្យដឹងថាមុខទំនិញរបស់អាមេ   រិកជិត ២៥០០ នឹងទទួលរងការវាយពន្ធ ២៥%។
ប្រទេសចិនបានដំឡើងពន្ធលើទំនិញនាំចូលពីអាមេរិកចាប់ពីខែមិថុនាឆ្នាំ២០១៩ - ảnh 1 ប្រទេសចិនបានដំឡើងពន្ធលើទំនិញនាំចូលពីអាមេរិកចាប់ពីខែមិថុនាឆ្នាំ២០១៩

ទន្ទឹមនឹងនេះដែរ ទីភ្នាក់ងារព័ត៌មាន Reuters បានដកស្រង់ប្រភពព័ត៌មានពីក្រសួងហិរញ្ញវត្ថុចិនបានឲ្យដឹងថា ទីក្រុងប៉េកាំងនឹងវាយពន្ធថ្មីលើមុខទំនិញចំនួន ៥១,២៤០ មុខដែលនាំចូលពីសហរដ្ឋអាមេរិក។ ប្រតិកម្មដូចពោលខាងលើនេះ បានចាត់ទុកគឺជាការឆ្លើយតបទៅនឹងសេចក្តីសម្រេចរបស់អាមេរិកកាលពីថ្ងៃទី ១០ ខែឧសភា កន្លងទៅស្តីពីការដំឡើងពន្ធពី ១០% ទៅ ២៥% លើទំនិញនាំចូលពីទីក្រុងប៉េកាំងដោយមានទឹកប្រាក់ចំនួន ២០០ ពាន់លានដុល្លារអាមេរិក ។ ក្រៅពីនេះ ប្រធានាធិបតីអាមេរិក លោក  Donald Trump ក៏បានស្នើឲ្យតំណាងពាណិជ្ជកម្មអាមេរិក លោក Robert Lighthizer ជំរុញការវាយពន្ធថ្មីលើមុខទំនិញផ្សេងទៀតដែលមានទឹកប្រាក់ចំនួន ៣២៥ ពាន់លានដុល្លារអាមេរិក ដែលនាំចូលពីប្រទេសចិន ប្រសិនបើភាគីទាំងពីរមិនសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មណាមួយឡើយ។ ម្ចាស់សេតវិមាន លោក Donald Trump ក៏បានបដិសេដចំពោះការដែលអតិថិជនអាមេរិកត្រូវបានទទួលរងផលប៉ះពាល់ដោយការសម្រេចចិត្តដំឡើងពន្ធាទាំងនោះឡើយ។ ក្រោយមួយរំពេចនោះ ទីក្រុងប៉េកាំងក៏បានប្រកាសនឹងចាត់វិធានការដើម្បីតបតវិញផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ