ប្រទេសចិនប្រកាសអំពីករណីកើតជំងឺរលាកសួតចម្លែកៗបន្ថែមទៀត
(VOVWORLD) - នាថ្ងៃទី ១៩ ខែមករា អាជ្ញាធរចិនបានជូនដំណឹងអំពីករណីថ្មីចំនួន ១៧ នៃការឆ្លងវីរុស (Virus) ចំឡែកៗ ដែលស្រដៀងនឹងវីរុសបង្កឱ្យមានរោគសញ្ញាផ្លូវដង្ហើម SARS ដែលក្នុងនោះ រួមមានមនុស្ស ៣ នាក់កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅ ទីក្រុង Wuhan (ភាគកណ្តាលនៃប្រទេសចិន) ។
អាកាសយានដ្ឋានហុងកុងពិនិត្យសុខភាពអ្នកដំណើរមកពីទីក្រុង Wuhan (ចិន) (រូបថត៖ Getty Images) |
ព័ត៌មានថ្មីបានបង្កឲ្យការព្រួយបារម្ភកាន់ តែកើនឡើង មុនថ្ងៃបុណ្យចូលឆ្នាំថ្មីប្រណៃនីចិន ខណៈដែលមនុស្សរាប់រយ លាននាក់ធ្វើដំណើរនៅទូទាំងប្រទេសនេះ។ គួរបញ្ជាក់ថាវីរុសប្រភេទថ្មីនៃមេរោគ Corona ត្រូវបានរកឃើញជាលើកដំបូងកាលពីខែធ្នូឆ្នាំ ២០១៩ នៅទីក្រុង Wuhan ។ រហូតមកដល់ពេលនេះ មជ្ឈដ្ឋានមន្ត្រីសុខាភិបាលចិនមិនបានបញ្ជាក់ថាវីរុសនេះឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់នោះទេ ប៉ុន្តែគណៈកម្ម ការសុខាភិបាលទីក្រុង Wuhan បានឲ្យដឹងថាមិនអាចបដិសេដនូវហានិភ័យនោះឡើយ៕