ប្រទេសចិនព្រមានថាការវាយពន្ធបន្ថែមដើម្បីបង្កឧបសគ្គដល់ការចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក
(VOVWORLD) - ប្រទេសចិនតែងតែមានគោលជំហរដោះស្រាយបញ្ហាសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាមួយអាមេរិកតាមរយៈការសន្ទនានិងការពិគ្រោះយោបល់។ ការអះអាងនេះត្រូវបានអ្នកនាំពាក្យរបស់ក្រសួងការបរទេសចិនលោក Geng Shuang បានធ្វើឡើងកាលពីថ្ងៃទី ១៧ ខែកក្កដា ក្នុងបរិបទដែលសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសមានខឿនសេដ្ឋកិច្ចធំបំផុតទាំងពីរនេះនៅលើពិភពលោកបំពុងប្រព្រឹត្តទៅ។
អ្នកនាំពាក្យរបស់ក្រសួងការបរទេសចិនលោក Geng Shuang |
ថ្លែងក្នុងសន្និសីទកាសែត លោក Geng Shuang បានលើកច្បាស់ថា "ប្រសិនបើ អាមេរិកវាយពន្ធថ្មី នេះនឹងបង្កើតឧបសគ្គពិតប្រាកដសម្រាប់ការពិគ្រោះយោបល់ពាណិជ្ជកម្មទ្វេភាគីក៏ដូចជាធ្វើឲ្យដំណើរការឆ្ពោះសម្រេចបាននូវកិច្ចព្រមព្រៀងមួយនឹងអូសបន្លាយរយៈពេលជាយូរអង្វែងផងដែរ "។ មន្ត្រីរូបនេះបានអំពាវនាវឲ្យអាមេរិកបង្ហាញការប្តេជ្ញាចិត្តក្នុងកិច្ចសហការជាមួយចិន ដើម្បីសម្រេចបានកិច្ចព្រមព្រៀងមួយ ដែលនាំមកនូវផលប្រយោជន៍ដល់ភាគីទាំងពីរ តាមរយៈកិច្ចខិតខំប្រឹងប្រែងរួម ដោយផ្អែកលើការប្រព្រឹត្តដោយសមភាពនិងគោរពគ្នាទៅវិញទៅមក៕