ប្រទេសចិនរិះគន់សហរដ្ឋអាមេរិចបំបែកគោលការណ៍របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO)
(VOVWORLD) - ការដែលអាមេរិកហាមឃាត់មិនឱ្យនាំចេញគ្រឿងបន្លាស់កម្មវិធីផ្នែកទន់ (software) និងផលិតផលបច្ចេកវិទ្យានៃប្រទេសនេះជូនសម្រាប់ក្រុមហ៊ុនផលិតឈីប (Chip) Fujian Junhua Integrated Circuit Co (FJICC) ចំណុះកម្មសិទ្ធរបស់រដ្ឋចិនដោយចោទប្រកាន់ពីបទ លួចកម្មសិទ្ធិបញ្ញាដែលបានបំបែកគោលការណ៍របស់អង្គការពាណិ ជ្ជកម្មពិភពលោក (WTO) និងសំដៅរក្សាសិទ្ធិផ្តាច់មុខរបស់សហរដ្ឋអាមេរិកក្នុងវិស័យឧស្សាហកម្មនេះ។ នេះគឺជាសេចក្តីប្រកាសរបស់មជ្ឈដ្ឋានមន្ត្រីចិននៅក្នុងកិច្ចប្រជុំរបស់ WTO នាថ្ងៃទី ១៣ ខែវិច្ឆិកា។
ក្រុមហ៊ុនផលិតឈីប (Chip) Fujian Junhua Integrated Circuit Co (FJICC) របស់ចិន |
យោងតាមគោលជំហររបស់ចិន គោលដៅពិតប្រាកដនៃបណ្តាវិធានការ របស់អាមេរិកគឺសំដៅរក្សាផលប្រយោជន៍នៃសិទ្ធិផ្តាច់មុខរបស់ទីក្រុងវ៉ាស៊ីនតោននៅក្នុងវិស័យឧស្សាហកម្មផលិតបន្ទះឈីបអេឡិចត្រូនិចដែរ។ FJICC មិនទាន់បានដាក់ដំណើរការផលិតនោះឡើយ ក៏ដូចជាមិនទាន់ឈានទៅដល់កម្រិតដែលអាចគំរាមកំហែងចំពោះអ្នកផលិតបន្ទះឈីប (DRAM) ផងដែរ។ មន្រ្តីចិនបានសង្កត់ធ្ងន់ថាការចោទប្រកាន់របស់អាមេរិកគឺជារឿងមិនសមហេតសមផល ហើយទីក្រុងប៉េកាំងក៏បានប្រឆាំងជំទាស់នឹងការសន្មត់ថាក្រុមហ៊ុនចិនបានលួចយកកម្មសិទ្ធិបញ្ញាផងដែរ៕